អ្នកស្រី ជូឡុង សូមូរ៉ា ប្រាប់សារព័ត៌មានថ្មីៗថា លោក សម រង្ស៊ី រៀបចំខ្លួនហោះមកថៃហើយ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកស្រី ជូឡុង សូមូរ៉ា ប្រាប់សារព័ត៌មានថ្មីៗថា លោក សម រង្ស៊ី រៀបចំខ្លួនហោះមកថៃហើយ
07, Nov 2019 , 2:56 pm        
រូបភាព
ដោយ: ថ្មីៗ
នៅប៉ុន្មានាទីមុន លោក សម រង្ស៊ី បានបង្ហោះរូបរបស់លោក ដែលកំពុងរៀបចំអីវ៉ាន់ ត្រៀមឡើងយន្តហោះ ធ្វើដំណើរមកកាន់ទីក្រុងបាងកក នៅថ្ងៃទី៧ ខែវិច្ឆិកានេះ។



អ្នកស្រី ជូឡុង សូមូរ៉ា ភរិយារបស់លោក សម រង្ស៊ី ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ពីប្រទេសបារាំងមកថា៖«គាត់ កំពុងរៀបចំខ្លួនទៅហើយ»។ 

អមជាមួយនឹងរូបថត លោក សម រង្ស៊ី សរសេរថា៖«ប៉ុន្មានម៉ោងខាងមុខនេះ លោក សម រង្ស៊ី រៀបចំឡើងយន្តហោះ ពីទីក្រុងប៉ារីស ទៅទីក្រុងបាងកក»។​ លោក សរសេរបន្ថែមក្នុង Comment ប្រាប់ទៅអ្នកគាំទ្រ ថា៖«កុំជឿការឃោសនាអកុសលរបស់បក្ខពួក [លោក] ហ៊ុន សែន។ ដំណើរមាតុភូមិនិវត្តន៍របស់ខ្ញុំ ឥតមានការប្រែប្រួលអ្វីទេ»៕

អត្ថបទទាក់ទង
 


Tag:
 សម រង្ស៊ី
  មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com