មុខសញ្ញា​អ្វីខ្លះ បង្ហាញ​អ្នក​ថា ត្រូវតែ​ច្របាច់​ទឹកដោះ​ចេញ​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
មុខសញ្ញា​អ្វីខ្លះ បង្ហាញ​អ្នក​ថា ត្រូវតែ​ច្របាច់​ទឹកដោះ​ចេញ​?
07, Nov 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​អ្នក​ស្ថិតនៅ​ដំណាក់កាល​នៃ​ការ​បំបៅ​ទឹកដោះ​កូន អ្នក​គួរតែ​កត់សំគាល់​នូវ​លក្ខណៈ​មួយចំនួន​ដែល​តម្រូវ​ឲ្យ​អ្នក​ច្របាច់​ទឹកដោះ​ចេញ ទើប​កូន​អាច​បៅ​បាន​ស្រួល​។ តើ​មាន​អាកា​រៈ​អ្វី​ខ្លះទៅ​?

 
  1. ​នៅពេលដែល​អ្នក​យល់ថា​សុដន់​អ្នកមាន​លក្ខណៈ​តឹង​ណែន នោះ​អ្នក​អាច​ច្របាច់​ទឹកដោះ​ចេញ​បន្តិច ដើម្បី​ឲ្យ​វា​មាន​លក្ខណៈ​ទន់ ទើប​កូន​ងាយស្រួល​បៅ​។​
  2. ​នៅពេលដែល​អ្នកមាន​អារម្មណ៍​ថា​សុដន់​មាន​អា​ការៈឈឺ អ្នក​អាច​ច្របាច់​ទឹកដោះ​ចេញមក​បាន នោះ​វា​មិន​ត្រឹមតែ​អាច​បំបៅ​ទឹកដោះ​នោះ​ដល់​កូន​បាន​ទាន់ពេល​នោះទេ ថែមទាំង​អាចធ្វើ​ឲ្យ​អ្នក​មិនសូវ​ឈឺ ហើយ​វា​ក៏​មិនអាច​បង្អាក់​ដំណើរការ​នៃ​ទឹកដោះ​ចេញមក​ដែរ វា​នឹង​ដំណើរការ​ធម្មតា​វិញ​។​
  3. ​ទារក​ដែល​ទើបនឹង​កើតចេញ​គឺ​ពុំមាន​កម្លាំង​ខ្លាំង​ក្នុងការ​ជញ្ជក់​ទឹកដោះ​នោះទេ ដូចនេះ​ប្រសិនជា​កូន​មិនអាច​ប៊ឺ​ត​ចេញមក​បាន អ្នក​អាច​ច្របាច់​រួច​ទើប​បំបៅ​គេ​បាន​។​
  4. ​នៅពេលដែល​កូន​កើតមក​មាន​ទម្ងន់​ស្រាល ឬ​ក្នុងពេលដែល​កូន​ឈឺ អ្នក​សុទ្ធតែ​ត្រូវ​ច្របាច់​ចេញមក​បំបៅកូន ព្រោះ​គេ​គ្មាន​កម្លាំង​ជញ្ជក់​នោះទេ​។​
  5. ​នៅពេលដែល​កូន​ទើបនឹង​កើតចេញពី​ពោះ​អ្នក នោះគេ​នឹងមិន​សូវ​បៅ​ច្រើន​ឡើយ ដូចនេះ​នៅពេលដែល​គេ​បៅ​ទឹកដោះ​អ្នក​មិន​អស់ អ្នក​ត្រូវ​ច្របាច់​ចេញ ទើប​ទឹកដោះ​អ្នកមាន​លក្ខណៈ​ល្អ មិន​ជូរ ដែល​មិនអាច​ប៉ះពាល់​ដល់​សុខភាព​កូន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com