អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata ចេញផ្សាយ​របាយការណ៍​ស្ដីពី​កម្មវិធី​និរន្តរភាព និង​ការបង្កើត​សមិទ្ធផល​សង្គម ក្នុង​ប្រតិបត្តិការ​ខួប​១០​ឆ្នាំ​របស់ខ្លួន​
07, Nov 2019 , 5:16 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩៖ ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា បានចេញ​ផ្សាយ​របាយការណ៍ ស្តីពី​និរន្តរភាព​ឆ្នាំ​២០១៨ របស់ខ្លួន ដែល​បង្ហាញ​ពី​ការអនុវត្ត​កម្មវិធី​និរន្តរភាព​សង្គម និង​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម របស់​ក្រុមហ៊ុន​នៅ សណ្ឋាគារ Rosewood Phnom Penh​។​
 
​ព្រឹត្តិការណ៍​នេះ ត្រូវបាន​រៀបចំឡើង​ក្រោម​អធិបតីភាព លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។  មន្ត្រី​តំណាង​ពី​ក្រសួង​ទាំង​២ ស្ថានទូត​នៃ​ប្រទេស​ម៉ាឡេស៊ី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  អង្គការ​ដៃគូ​សភាពាណិជ្ជកម្ម បណ្ឌិតសភា អ្នក​សាងសង់​ប្រព័ន្ធ​អេកូឡូស៊ី និស្សិត​សាកលវិទ្យាល័យ និង​បុគ្គលិក​ក្រុមហ៊ុន Smart ទាំងអស់ ក៏បាន​អបអរសាទរ​សមិទ្ធផល​សំខាន់ៗ​របស់​ក្រុមហ៊ុន ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លងមកនេះ ដោយ​ផ្អែកលើ​សសរស្តម្ភ ទាំង​៤ របស់​ពួកគេ​គឺ​៖​លើសពី​ប្រាក់ចំណូល​រយៈពេល​ខ្លី ការកសាង​ធនធានមនុស្ស ដំណើរការ​ល្អឥតខ្ចោះ និង ពិភពលោក​&​សង្គម​។​
 
​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖«​កម្មវិធី​និរន្តរភាព​សង្គម តែងតែ​ជា​គន្លឹះ​នៃ​ទស្សនវិជ្ជា​អាជីវកម្ម​របស់​យើង ដោយ​ទទួលស្គាល់​នូវ​ទំនួល​ខុសត្រូវ​ដ៏​ធំធេង យើង​ត្រូវ​ធានាថា អាជីវកម្ម​របស់​យើង​នឹង​រីកចម្រើន​រួមគ្នា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ និង​សហគមន៍​របស់​យើង​។ ខណៈពេលដែល​យើង កំពុង​បន្ត​តម្លាភាព ក្នុងការ​បង្ហាញ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង យើង​បាន​ជំរុញ​ការអនុវត្ត​កម្មវិធី​និរន្តរភាព​សង្គម និង​ពង្រឹង​របៀបវារៈ​របស់​យើង ក្នុងការ​ចូលរួមចំណែក​កសាង​ប្រទេស​កម្ពុជា​ផងដែរ​»​។​


 
​ក្នុង​ឆ្នាំ ២០១៨ នេះ​ក្រុមហ៊ុន Smart បាន​ចូលរួម​វិភាគទាន​ចំនួន ៣៧៤ លាន​ដុល្លារ ដល់​សេដ្ឋកិច្ចជាតិ​របស់​ប្រទេស​កម្ពុជា (​ស្មើរ​១.៥ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា​)​។ ក្រុមហ៊ុន​ក៏បាន​ចូលរួម​បង្កើត​ការងារ​ចំនួន ៥១,០៣៥ នៅ​ទូទាំង​ខ្សែសង្វាក់​អាជីវកម្ម​របស់ខ្លួន​ផងដែរ​។ ក្រៅពី​បង់ពន្ធ​ចំនួន ៨៦ លាន​ដុល្លារ​លើ​ពន្ធ អាករ និង​កម្រៃ​និយ័តកម្ម  ដោយ​ការបង់ពន្ធ​នេះ​តែឯង មាន​ចំនួន ២.៦% នៃ​ចំណូល​ពន្ធ​លើ​ថវិការ​ជាតិ​សរុប​។  ក្រុមហ៊ុន Smart បាន​ក្លាយជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​អគ្គនាយក​​ដ្ឋា​ន​ពន្ធដារ ជាមួយនឹង​ពានរង្វាន់​មាស សម្រាប់​ការអនុវត្ត​ច្បាប់​ពន្ធ​របស់ខ្លួន​។​
 
​លោក Thomas បាន​ពន្យល់ថា​៖ «​ក្រុមហ៊ុន Smart តែងតែ​យកចិត្តទុកដាក់​ខ្ពស់ លើ​ទំនួល​ខុសត្រូវ ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ នៅ​ចុងឆ្នាំ ២០១៨ ក្រុមហ៊ុន Smart បាន​វិនិយោគ​ជាង ១,៤២ ពាន់​លាន​ដុល្លារ ហើយក៍​បាន​បង់ពន្ធ​ជាង ៣៧០ លាន​ដុល្លារ លើ​ពន្ធអាករ និង​កម្រៃ​និយតកម្ម​។ យើង​ធ្វើ​វិភាគទាន​ច្រើនជាង ១% នៃ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​យើង​ជា​រៀងរាល់ឆ្នាំ​លើក​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ដែល​បានផ្ដល់​ផល​ប្រ​យោ​ជ​ន៏​ខ្លាំង ដល់​សហគមន៍​ដែល​យើង​ធ្វើ​ប្រតិបត្តិការ​ជាមួយ​»​។​
 
​លើសពីនេះ​ទៀត ក្រុមហ៊ុន Smart បាន​ប្តេជ្ញា​អនុវត្ត​គម្រោង​ដែល​ជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ិន​ធឺ​ណិ​ត​ចល័ត និង​ការអភិវឌ្ឍ​ធនធានមនុស្ស តាមរយៈ​ការប្រើប្រាស់​វិភាគទាន​ច្រើនជាង ៨,៣ លាន​ដុល្លារ ដល់​មូលនិធិ​កាតព្វកិច្ច​សេវាកម្ម​សកល និង​មូលនិធិ​កសាង​សមត្ថភាព អភិវឌ្ឍន៍ និង​ការស្រាវជ្រាវ​។​
 
​លោក David Lau ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Smart ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ និង​មាន​មោទកភាព ចំពោះ​ការចូលរួមចំណែក​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ការធ្វើ​អាជីវកម្ម និង​សមិទ្ធផល​វិជ្ជមាន​ក្នុងសង្គម​កាន់តែ​ច្រើនឡើង របស់​ក្រុមហ៊ុន Smart​។ ខ្ញុំ​សង្ឃឹមថា ក្រុមហ៊ុន​នឹង​ពង្រឹង​ភាពជា​អ្នកដឹកនាំ​ផ្នែក​ទិន្នន័យ​ចល័ត ផ្ដល់​សេវាកម្ម​កម្សាន្ត ក្នុង​របៀប​រស់នៅ​ដ៏​រំភើប និង​ការប្តេជ្ញាចិត្ត​ក្នុង​រយៈពេល​វែង​ដល់​ប្រទេស​កម្ពុជា ខណៈដែល​ដើរតួនាទី​រួមគ្នា ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូ​ឌីជីថល​របស់​កម្ពុជា​ផងដែរ​»​។​
 
​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​របស់​ក្រុមហ៊ុន Smart កាលពី​ឆ្នាំមុន​គឺ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដែលមាន​ទឹកប្រាក់​ចំនួន ១,៥ លាន​ដុល្លារ​ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​អភិវឌ្ឍ​អ្នកមាន​ទេពកោសល្យ​ផ្នែក​ឌីជីថល របស់​កម្ពុជា​។ ក្រុមហ៊ុន Smart ក៏បាន​ពង្រីក​គំនិត​ផ្តួចផ្តើម​បច្ចេកវិទ្យា​របស់ខ្លួន ដើម្បី​ជំរុញ​អាជីវកម្ម​ទើប​បង្កើត​ថ្មី និង​ដាក់​ដំណើការ​កម្មវិធី SmartSpark ដែលជា​កម្មវិធី​ភ្ជាប់​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ដ​ភាព​របស់​អង្គការសហប្រជាជាតិ​។​


 
​ក្នុង​ឆ្នាំ ២០១៨ ក្រុមហ៊ុន​ក៏បាន​ពង្រីក​កេរ្តិ៍ឈ្មោះ​ជា​ក្រុមហ៊ុន «​ដំបូង​» តាមរយៈ​ការណែនាំ​សេវា eSIM សេវា Wi-Fi Calling និង​សេវា​ទូទាត់​វិ​ក័យ​ប​ត្រ ជាមួយ​កម្មវិធី Apple iOS និង​កម្មវិធី Google Android  ដោយ​មិនចាំបាច់​ប្រើ​គណនី​ធនាគារ ឬ​កាត​ឥណទាន​ពី​ធនាគា​។ ក្រុមហ៊ុន​បាន​បន្ត​របៀបវារៈ ក្នុងការ​អភិវឌ្ឍ​ប្រព​ន្ធ័​ឌីជីថល​របស់ខ្លួន ក្នុង​ខ្សែសង្វាក់​អាជីវកម្ម និង​ផ្តោតលើ​ការចំណាយ​ធនធាន​សំខាន់ៗ ដើម្បី​អភិវឌ្ឍ​ទេពកោសល្យ​ផ្ទៃក្នុង​។​
 
​លោក Thomas បាន​បញ្ជាក់ថា​៖ «​ក្នុង​ពិធី​អបអរ​ខួប ១០ ឆ្នាំ​របស់​យើង​ក្នុង​ឆ្នាំ ២០១៩​នេះ  របាយការណ៍​និរន្តរភាព​ឆ្នាំ ២០១៨ បញ្ជាក់​ពី​ការគោរព​ដល់​ការស្រលាញ់​របស់​បុគ្គលិក សម្រាប់​ក្រុមហ៊ុន អតិថិជន​របស់​ក្នុងប្រទេស​កម្ពុជា​ទាំងអស់​។  រួមគ្នា​ជាមួយ​ដៃគូ​ទាំងអស់ យើង​ទន្ទឹងរង់ចាំ​បន្ត​កសាង​សមិទ្ធផល​របស់​យើង និង​បង្កើត​លទ្ធផល​ប្រកបដោយ​ចីរភាព​សម្រាប់​អនាគត​»​។​
 
​សូម​ចូលទៅ​កាន់ https://www.smart.com.kh/sustainability-highlights-2018/ ដើម្បី​ទាយ​យក​របាយការណ៍​នេះ​។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី កម្មវិធី​និរន្តរភាព និង​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន Smart សូម​តាមដាន​ទំព័រ «Smart For Cambodia»  តាមរយៈ 
www.facebook.com/SmartForCambodia ឬ ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com