ជាតិ
នាយករដ្ឋមន្ត្រី ផ្ដាំ​កីឡាករ​អុំទូក កុំ​យក​ជំងឺអេដស៍​ទៅផ្ទះ​វិញ​
07, Nov 2019 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ កីឡាករ​អុំទូក ដែល​ឡើង​ប្រកួត​ប្រណាំងទូក សូមកុំ​នាំយក​ជំងឺអេដស៍​ទៅផ្ទះ​វិញ​។ នេះ​ជាការ​អំពាវនាវ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ២០១៩-២០២៣ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៧ វិច្ឆិកា​។​

 
«​សូម​អំពាវនាវ​ដល់​កីឡាករ​ទាំងអស់ ដែល​មកពី​ផ្ទះ​មកកាន់​ទីក្រុង​ភ្នំពេញ សូមកុំ​នាំ​ជំងឺអេដស៍​ពី​ទីក្រុង​ភ្នំពេញ ត្រឡប់​ទៅឱ្យ​ប្រពន្ធ​»​។ ប្រមុខ​រដ្ឋាភិបាល លើកឡើង​បែបនេះហើយ ឱ្យ​អាជ្ញាធរ​ជួយ​ណែនាំ​ពលរដ្ឋ​ពី​បញ្ហា​ជំងឺអេដស៍ ដើម្បី​ទប់ស្កាត់​ការឆ្លង និង​ការកើនឡើង​។​
 
​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច​៖




 
​បើតាម​សម្ដេច ហ៊ុន សែន ក្រសួងសុខាភិបាល បាន​អប់រំ​ណែនាំ និង​ចែកចាយ​ស្រោមអនាម័យ ដើម្បី​ទប់ស្កាត់​បញ្ហា​ជំងឺអេដស៍​នេះ​។​

Tag:
 ​ហ៊ុន សែន​
  អុំទូក​
  ជំងឺអេដស៍
© រក្សាសិទ្ធិដោយ thmeythmey.com