អត្ថបទពាណិជ្ជកម្ម
លទ្ធផល​ប្រកួត​ផ្តាច់ព្រ័ត្រ PMCO SEA GRAND ចេញ​ហើយ​! ក្រុម RRQ.ATHENA បានឈ្នះ​ការប្រកួត​ជា​ប្រវត្តិសាស្ត្រ​នេះ ក្រោម​ការជួយ​ពី​ស្មា​ត​ហ្វូ​ន VIVO V17 PRO
07, Nov 2019 , 5:45 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់ PUBG Mobile Club Open 2019 SEA Championship បាន​រកឃើញ​អ្នកឈ្នះ​ហើយ​នៅពេលនេះ​។ ទីបំផុត​ទៅ ក្រុម RRQ Athena បានទទួល​ជ័យជម្នះ ជាមួយនឹង​ប្រាក់រង្វាន់​ដល់​ទៅ 35,000 USD ។ សម្រាប់​ក្រុម​ដែលជា​ជើងឯក​រង ILLUMINATE THE MURDER ក៏​ទទួលបាន​សំបុត្រ សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លក្ខណៈ​សកល​ផងដែរ​។ សម្រាប់​ក្រុម MEGA CONQUEROR , BIGETRON និង ORANGE.ESPORTS CG ក៏​ទទួលបាន Slots សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ PMCO Global Finals នេះដែរ​។​
 
​ឆ្លងកាត់​ការប្រកួត​រយៈពេល ២ ថ្ងៃ នៅ BO7 រួចមក ក្រុម RRQ Athena បានទទួល​ជោគជ័យ នៅក្នុង​ការទទួលបាន​នូវ​ពិន្ទុ​ខ្ពស់ ដល់​ទៅ 211 ។ ក្រុម RRQ Athena &  ILLUMINATE the Murderer នឹង​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ PMCO Global Final ដែល​នឹង​ធ្វើឡើង នៅ​ថ្ងៃទី​២៩ ខែ​វិ​ចិ្ឆ​កា និង​ថ្ងៃទី ១ ធ្នូ​ខាងមុខ នៅ PUTRA WORLD TRADE CENTER ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ ក្រុម YOODO GANK ក៏​នឹងចូលរួម​នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះដែរ ក្នុងនាម​ជា​ក្រុម​ដែល​ត្រូវបាន​អញ្ជើញ​សម្រាប់​ម្ចាស់​ប្រទេស​នេះ​។​
 
PMCO-SEA ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Tencent និង PUBG Corporation ហើយ​មានការ​ឧបត្ថម្ភ​ធំ ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា VIVO ។ ស្មា​ត​ហ្វូ​ន Vivo V17 Pro គឺ​ផលិតផល​ផ្លូវការ សម្រាប់​ការប្រកួត​នេះ​ផងដែរ​។ ជាមួយនឹង​ជំនួយ​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Vivo V17 Pro នេះ អ្នកលេង​ហ្គេម​ជាច្រើន​អាច​លេង​ហ្គេម នៅក្នុង​កម្រិត​មួយទៀត​យ៉ាង​រលូន ដែល​ពួកគេ​មិនដែល​នឹកស្មាន​ដល់​នោះទេ​។ វា​ពិតជា​លឿន​អស្ចារ្យ​មែនទែន​។​


 
•​ ​ស្មា​ត​ហ្វូ​ន V17 Pro មានភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Game Mode ដែល​ផ្តល់នូវ​បទពិសោធន៍​នៃ​ការលេង​ហ្គេម​កាន់តែ​រលូន និង​អស្ចារ្យ​បំផុត​។​
•​ ​បច្ចេកវិទ្យា Multi-Turbo acceleration technology  ធ្វើ​ឲ្យ OS របស់​ស្មា​ត​ហ្វូ​ន​នេះ ធានា​ដល់​អ្នកលេង​ហ្គេម​ជាច្រើន ឲ្យ​រីករាយ​ជាមួយនឹង​សមត្ថភាព​ពេញលេញ នៅក្នុង​ការលេង​ហ្គេម​នេះ​កាន់តែ​អស្ចារ្យ និង​រំភើប​បំផុត​។ 
•​ ​ស្មា​ត​ហ្វូ​ន​នេះ មានភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ជាច្រើន​ទៀត ដូចជា Game Center ដែល​អាច​ឆែក​មើល​ល្បឿន នៃ​ការប្រើប្រាស់​នៅលើ​ស្មា​ត​ហ្វូ​ន​នេះ ដើម្បី​ធានា​ទៅដល់​ល្បឿន នៃ​ការលេង​ហ្គេម​ដ៏​អស្ចារ្យ​បំផុត​។​
•​ ​ស្មា​ត​ហ្វូ​ន V17 Pro ក៏មាន​ភ្ជាប់​ជាមួយនឹង “Voice Changer” ដែល​ផ្តល់នូវ​សំឡេង​ជាច្រើន ផ្សេងៗ​គ្នា សម្រាប់​តួអង្គ​អ្នកលេង​ហ្គេម​ជាច្រើន ដែល​អាច​ប្រើប្រាស់​បាន តាម​តម្រូវការ​ជាក់ស្តែង​។​
 
 លោក  Gary Cheng ដែលជា Brand Director របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា VIVO នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​និយាយថា ជាមួយនឹង​គោលដៅ​ក្នុងការ​ផ្តល់​ឲ្យ​ដូច​ទៅនឹង​តម្រូវការ​របស់​អ្នកប្រើប្រាស់ ក្នុងការ​ទទួលបាន​នូវ​បទពិសោធន៍ នៃ​ការលេង​ហ្គេម​ដ៏​អស្ចារ្យ​បំផុត​នោះ យើង​បានផ្តល់​ឲ្យ​អ្នកប្រើប្រាស់​ជាច្រើន នូវ​ផលិតផល​ជាច្រើន ដែលមាន​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​បំផុត​។ ជាមួយនឹង​គោលដៅ ក្នុង​ការជួយ​អ្នកលេង​ហ្គេម​ជាច្រើន ឲ្យ​សម្រេចបាន​នូវ​ការ​ដំណើរ​ការដែល​ខ្លាំង និង​ល្អ​បំផុត​ក្នុងការ​ប្រើប្រាស់ យើង​ផ្តល់ជូន​អ្នកលេង​ហ្គេម​នូវ​ស្មា​ត​ហ្វូ​ន Vivo V17 Pro ដែលមាន​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា ‘Multi-Turbo’ ដែលជា Tool ដ៏​អស្ចារ្យ​បំផុត សម្រាប់​អ្នកលេង​ហ្គេម​គ្រប់​រូបនោះ​។​


 
​លោក Gaga Li ដែលជា​ប្រធាន​របស់​កីឡា​អេឡិចត្រូនិក esports របស់​ហ្គេម PUBG Mobile នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ ក៏​ប្រកាស​អំពី​គម្រោង​ជាច្រើន សម្រាប់​ព្រឹត្តិការណ៍ PUBG MOBILE 2020 eSports ថា «2019 គឺជា​ឆ្នាំ​ដ៏​ល្អ​សម្រាប់​ការអភិវឌ្ឍ​ទៅលើ​ហ្គេម PUBG Mobile eSports នេះ​។ បន្ទាប់ពី​ព្រឹត្តិការណ៍​វគ្គ​ផ្តាច់ព្រ័ត្រ PMCO World Finals រួច ការប្រកួត​កីឡា​អេឡិចត្រូនិក PUBG Mobile 2020 នឹងមាន​ការប្រកួត​កាន់តែ​ធំ​ជាង​មុន ដែលមាន​ឈ្មោះ​ហៅថា PMPL—PUBG MOBILE Pro League»​។​
 
PUBG MOBILE Pro League នឹង​បង្ហាញ​អំពី​កម្រិត​ថ្មី​មួយទៀត នៃ​ការប្រកួត​នៅក្នុង​កីឡា​អេឡិចត្រូនិក PUBG Mobile eSports ecosystem ដែល​នឹង​ផ្តល់នូវ​ឱកាស​ជាច្រើន សម្រាប់​អ្នកលេង​ហ្គេម​ជាច្រើន​ក្នុងការ​ពង្រឹង​ទៅលើ​សមត្ថភាព​នៃ​ការលេង​ហ្គេម​របស់​ពួកគេ ពី​កម្រិត​ធម្មតា ទៅកាន់​កម្រិត​ជំនាញ​ដ៏ អស្ចារ្យ​បំផុត​។ សម្រាប់​ក្រុម​នីមួយៗ នឹង​មានឱកាស​ក្នុងការ​រើស​ឈ្មោះ​សម្រាប់​ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​ថ្នាក់​ពិភពលោក​ថែមទៀត​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com