អត្ថបទពាណិជ្ជកម្ម
Subaru បញ្ចេញជាផ្លូវការ រថយន្តសេរ៊ីថ្មីចុងក្រោយរបស់ខ្លួន ម៉ាក Forester GT Edition នៅប្រទេសសិង្ហបុរី
× ក្រុមហ៊ុនម៉ូតូអេមមេច (Motor Image) នៅថ្ងៃទី៤ ខែវិច្ឆិកា បានដាក់បង្ហាញរថយន្ត Subaru ស៊េរីថ្មីចុងក្រោយរបស់ខ្លួន ម៉ាក Forester GT Edition នៅប្រទេសសិង្ហបុរី។ Motor Image ជាក្រុមហ៊ុនចែកចាយរថយន្ត Subaru នៅក្នុងទីផ្សារក្នុងប្រទេសចំនួន៨ នៅអាស៊ី រួមមានកម្ពុជាផង បានបង្ហាញរថយន្តរបស់ខ្លួន នាអំឡុងការប្រកួតដាក់បាតដៃលើរថយន្តឆ្នាំ២០១៩ (Subaru Palm Challenge 2019)។
បន្ទាប់ពីដាក់បង្ហាញរថយន្តប្រភេទ XV GT Edition កាលពីឆ្នាំមុន ក្រុមហ៊ុនម៉ូតូអេមមេច ឥឡូវនេះ បានបញ្ចេញរថយន្តស៊េរីថ្មីឆ្នាំ២០១៩ មួយគ្រឿងទៀតម៉ាក Forester GT Edition។ ស្រដៀងគ្នាទៅនឹង XV ដែរ Forester GT Edition ផលិតឡើងជាមួយឧបករណ៍ទាន់សម័យថ្មីមួយ ដែលផ្តល់ភាពងាយស្រួល ក្នុងការបើកបរទាំងនៅលើផ្លូវរាប ផ្លូវជង្ហុក និងឡើងចុះភ្នំជាដើម។
រថយន្ត Subaru Forester GT Edition ជាម៉ូឌែល GT Edition ជំនាន់ទីពីរ បន្ទាប់ពី XV GT Edition រចនាឡើងដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនច្នៃម៉ូតរថយន្តរបស់ជប៉ុន Giken Co,.Ltd ដែលមានលោក Masahiko Kobayashi ជាអ្នកទទួលខុសត្រូវ លើការរចនាផ្នែកខាងក្រៅ។ លោក Kobayashi អះអាងថារថយន្ត Subaru ស៊េរីថ្មីនេះ មានការផ្លាស់ប្តូរតែ៤ចំណុចប៉ុណ្ណោះ។
៤ ចំណុចនោះទាក់ទងទៅនឹងការរចនាផ្នែកខាងក្រៅ របស់ Forester GT Edition រួមមានរបាំងខាងមុខ ខាងក្រោយ ផ្នែកចំហៀង និងរនាំងដំបូល ដែលបន្ថែមភាពស្រស់ស្អាតសម្រាប់រថយន្តឆ្នាំមួយគ្រឿងនេះ។ ដោយឡែកកង់ទៀត៤ ជាប្រភេទកង់ស្ព័រ ដែលមានទំហំ ១៨អ៊ីញ។ ចំណែកនៅផ្នែកខាងក្នុងវិញ គឺស្រដៀង Forester i-S EyeSight ដែរ។ នៅលើកៅអីខាងមុខនិងខាងក្រោយមានបន្ថែមឆ្នូតពណ៌ស និងមានបំពាក់ប្រព័ន្ធបង្ហាញផ្ទាំងព័ត៌មាន ទំហំ៨អ៊ីញ ដោយមានភ្ជាប់ Apple CarPlay និង Android Auto ដោយស្វ័យប្រវត្តិ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ Forester GT Edition មានបំពាក់កាមេរ៉ាកម្រិត ៣៦០ដឺក្រេ ដែលអាចឲ្យអ្នកបើកបរឈប់ចតដោយភាពងាយស្រួល និងប្រកបដោយសុវត្ថិភាពពេលបើកបរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com