អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន MJQE ក្លាយជា​ក្រុមហ៊ុន​តែមួយគត់​នៅ​កម្ពុជា ដែល​បាន​សហការ​ជាមួយ AYC លើ​កម្មវិធី​សេវាកម្ម​ផ្លាស់ប្តូរ​ការសិក្សា​អន្តរជាតិ (ICES)
07, Nov 2019 , 6:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅនេះ ក្រុមហ៊ុន MJQE បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ជាមួយ AYC ដើម្បី​ទទួល​សិទ្ធ​ផ្ដាច់មុខ ក្នុង​ការនាំយក​កម្មវិធី​សេវាកម្ម​ផ្លាស់ប្តូរ​ការសិក្សា​អន្តរជាតិ​ដ៏​ល្បីល្បាញ​(ICES) ពី​ប្រទេស​ថៃ មកកាន់​កម្ពុជា​។ ពិធី​ចុះហត្ថលេខា​នេះ មានការ​ចូលរួម​ជាច្រើន ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ទាំង​២ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​អ្នកសារព័ត៌មាន​ជាច្រើន​ស្ថាប័ន​ផងដែរ​។​
 
​ការចុះ​កិច្ចព្រមព្រៀង​រវាង MJQE និង ICES គឺ​ដើម្បី​៖
 
១) បញ្ជូន​សិស្ស​ថ្នាក់​ទី​១០ និង​១១ នៅ​វិទ្យាល័យ​ដើម្បី​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា ទៅ​សហរដ្ឋអាមេរិក​, ចក្រភព​អង់គ្លេស​, កាណាដា​អូស្ត្រាលី​, ជប៉ុន​, អ៊ីតាលី​, បារាំង​, អាល្លឺម៉ង់​, ហូ​ឡង់​, ថៃ​, និង​ប្រទេស​ដទៃទៀត​។​
 
២) ផ្តល់ឱ្យ​សិស្ស​អន្តរជាតិ នូវ​ឱកាស​ដ៏​កម្រ​រៀន​ពី​វប្បធម៌​មួយទៀត បទពិសោធន៍​ថ្មី ទំនៀមទម្លាប់​ថ្មី និង​បង្កើត​មិត្តភាព​ពេញ​មួយជីវិត​។​
 
៣) ស្វែងយល់​ខ្លួនឯង ពេល​រស់នៅ​ជាមួយ​គ្រួសារ​ម្ចាស់ផ្ទះ​នៅ​សហរដ្ឋអាមេរិក ចូលរៀន​នៅ​វិទ្យាល័យ និង​បង្កើន​ជំនាញ​ភាសា​អង់គ្លេស​របស់​ពួកគេ​។​


 
​លោក គួច ម៉េង​លី បាន​មានប្រសាសន៍​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ថា​៖« MJQE ជ្រើសរើស​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់ (MOU) ជាមួយ AYC ដោយ​សេវាកម្ម​ផ្លាស់ប្តូរ​ការសិក្សា​អន្តរជាតិ (ICES) នៅ​ប្រទេស​ថៃ ពីព្រោះ MJQE បានធ្វើការ​ជាមួយ​ក្រុមហ៊ុន​នេះ ជាង​៣​ឆ្នាំ​មក ហើយ ដើម្បី​ដំណើរការ TESOL House​។ ម្យ៉ាងវិញទៀត ICES ជា​ក្រុមហ៊ុន​ដែលមាន​ភាពល្បីល្បាញ និង​ធំ​មួយ​នៅ​ប្រទេស​ថៃ​។ AYC បាន​ស្ថិត នៅក្នុង​ដៃគូ​សហការ​និង​គាំទ្រ​យ៉ាង​ល្អ​។ យើង​ទទួល បាន​លទ្ធផល​ជា​ផ្លែ ផ្កា ទាក់ទង​នឹង​ការងារ​និង​ទំនាក់ទំនង​»​។​
​លោក គួច ម៉េង​លី បាន​បន្ថែមទៀតថា​៖« ICES Cambodia សហការ​ជាមួយ ICES Thailand ក៏មាន​កម្មវិធី​ខ្លី​និង​បោះជំរុំ ជាមួយ ភាសា​អង់គ្លេស​ផងដែរ​»​។​
 
១) កម្មវិធីសិក្សា​ក្នុង​រយៈពេល​ខ្លី ឬ​ដំណើរ​ទស្សនកិច្ច​សិក្សា​​ដំណើរ​ទស្សនកិច្ច​សិក្សា​៖ ផ្តល់ជូន​ដំណើរ​ទស្សនកិច្ច​សិក្សា​ខ្លី សម្រាប់​សិស្ស​កម្ពុជា នៅ​សហរដ្ឋអាមេរិក​, អង់គ្លេស​, អឺរ៉ុប​, ណូ​វែ​សេ​ឡង់​, អូស្ត្រាលី​, ជប៉ុន និង​សិង្ហ​បុរី​។
២) ការបោះ​ជំរំ ជាមួយ​ភាសា​អង់គ្លេស (​ការបោះ​ជំរំ​នៅ​បរទេស​)
 
​ផ្តល់​ការបោះ​ជំរំ​សិក្សា​ជា​ភាសា​អង់គ្លេស​នៅ​បរទេស សម្រាប់​សិស្ស​កម្ពុជា ដែលមាន​ដូចជា    សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស​, តៃវ៉ាន់​, ចិន​, សិង្ហ​បុរី​, និង​ថៃ​។​
​ក្នុងឱកាស​ចុះ​កិច្ចព្រមព្រៀង​គ្នា​នេះ គណកម្មាធិការ​ជាន់ខ្ពស់ នឹងមាន​វគ្គ​បណ្តុះបណ្តាល​ចំនួន​ពីរ​សបា្តហ៍​នៅ​ចក្រភព​អង់គ្លេស និង​ប្រទេស​បារាំង ដែល​រៀបចំ​ដោយ AYC by ICES Thailand ដើម្បី​ស្វែងយល់​ពីបទ​ពិសោធ និង​ការរៀបចំ​របប​ស់កម្ម​វិធី​នេះ​។​
 
​លើសពីនេះ លោក គួច ម៉េង​លី នឹង​ផ្តល់ជូន​អាហារ​រូបករណ៍ ១០០% ដល់​សិស្សានុសិស្ស​ម្នាក់​ដើម្បី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក ចំនួន ១​ឆ្នាំ ក្នុង​ការបើក​ដំណើរការ​នៃ​កម្មវិធី​នេះ​។​


 
​សូមបញ្ជាក់ថា ICES វា​គឺជា​សេវាកម្ម​ផ្លាស់ប្តូរ​ការសិក្សា​អន្តរជាតិ ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៩១ នៅ​សហរដ្ឋអាមេរិក​។ ICES គឺជា​ភ្នាក់ងារ​ផ្លាស់ប្តូរ​កម្មវិធីសិក្សា​អន្តរជាតិ និង​ជា​អង្គការ​ផ្លាស់ប្តូរ​យុវជន​អន្តរជាតិ​។ អស់​រយៈពេល​ជិត​បី​ទសវត្ស​មកហើយ ICES បាន​លើកកម្ពស់​សន្តិភាព​ក្នុង​ពិភពលោក តាមរយៈ​ការជំរុញ​ការយល់ដឹង និង​វប្បធម៌​អន្តរជាតិ ដល់​សិស្ស និង​គ្រួសារ​ជាច្រើន​ពាន់​នាក់ នៅ​ជុំវិញ​ពិភពលោក​។ បច្ចុប្បន្ន ICES មាន​ទីស្នាក់ការ​ទាំងអស់ ចំនួន​៥៥​ប្រទេស​ទូទាំង​ពិភពលោក រួមមាន​ប្រទេស​កម្ពុជា​ផងដែរ​។ 
 
ICES Cambodia ស្ថិតនៅ​អគារ​លេខ ២៥  វិថី​លេខ ៤០២ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង ទីក្រុង​ភ្នំពេញ​។ លេខ​ទំនាក់ទំនង ០៧៧ ៧៧៧ ២៤៤៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com