កីឡាអន្តរជាតិ
អន្តរជាតិ
៥​ចំណុច​ដែល Yodsanklai នៅតែ​ជា​កីឡាករ​ប្រដាល់​គ្រោះថ្នាក់​បំផុត​ក្នុង​លោក​
07, Nov 2019 , 9:39 pm        
រូបភាព
ដោយ៖ ស៊ី​ធី 

Yodsanklai Fairtex ជា​វីរបុរស​កីឡាករ​ប្រដាល់​របស់​ថៃ និង ជា​ម្ចាស់​ជើងឯក Muay Thai World Champion ជាច្រើន​សម័យកាល​។ ជើង​ខ្លាំង​មកពី​ខេត្ត Nong Bua Lamphu រូបនេះ បានបង្ហាញ​ឲ្យ​អ្នកគាំទ្រ​បានឃើញ​អំពី​កណ្ដាប់ដៃ​រហ័ស និង​ផ្ដួល​គូប្រកួត​ជាច្រើន​តាមរយៈ​កម្លាំង​ជើងឆ្វេង​មហាសាល​របស់គេ​។


 
Yodsanklai ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ហៅ​ក្រៅ​ថា «Boxing Computer» ហើយ​គេ​ក្លាយជា​កីឡាករ​លេចធ្លោ​ម្នាក់​ក្នុងចំណោម​ជើង​ខ្លាំង​របស់​ថៃ បន្ទាប់ពី​ប្រឡូក​លើស​ង្វៀន​ក្បាច់គុន​មួយ​ថៃ​ប្រមាណ ១៦ ឆ្នាំ​មកនេះ​។ គេ​តែងតែ​បង្កើត​ឲ្យ​ដៃគូ​ភ័យខ្លាច ពេល​ឡើង​សង្វៀន​ម្ដងៗ​។ អ្នកគាំទ្រ​ថៃ​ភាគ​ជាច្រើន​បាន​ខូចចិត្ត​ព្រោះតែ​វីរបុរស​រូបនេះ ប្រកាស​ចូលនិវត្តន៍​នៅ​ឆ្នាំ ២០១៧ ប៉ុន្តែ​ពេលនេះ​រូបគេ​ក្លាយជា​កីឡាករ​ជាប់កិច្ចសន្យា​ប្រកួត​នៅ​សង្វៀន​កម្រិត​ពិភពលោក ONE Championship​។ 


 
​ខាងក្រោម​នេះ​គឺ ៥ ចំណុច ដែល កីឡាករ​វ័យ ៣៤ ឆ្នាំ​រូបនេះ​នៅតែ​គ្រោះថ្នាក់​បំផុត​ក្នុង​លោក​។
 
1) Yodsanklai មាន​កម្លាំង​ជើង​បញ្ចប់​គូប្រកួត​ល្អ​ក្នុង​លោក​
 
Yodsanklai មាន​កម្លាំង​ជើង​មហាសាល និង ការ​ទាត់​ចេញ​ច្បាស់ៗ​។ ក្នុងនោះ​ទោះ​ប្រើ​ជើង ឬ ដៃ អតីត​ម្ចាស់​ខ្សែក្រវាត់​២​សម័យកាល​នៅ​សង្វៀន Lumpinee World Champion អាច​បញ្ចប់​ដៃគូ​ត្រឹម​មួយប៉ប្រិចភ្នែក​។ កម្លាំង​ជើង​ទាត់​ដងខ្លួន​បានធ្វើ​ឲ្យ​រូបគេ​ល្បីឈ្មោះ​និង ក្លាយជា​កីឡាករ​ទាត់​ខ្លាំង​ម្នាក់​នៅក្នុង​លោក​។ គេ​មាន​អាវុធ​ដ៏​គ្រោះថ្នាក់ ហើយ​មិន​ត្រូវបាន​គេ​សង្ស័យ​ឡើយ​ដែល​គូបដិបក្ខ​ឡើង​ស​ង្វៀង​ប៉ះ​រូបគេ ដឹង​តែ​យ៉ាប់យ៉ឺន​។  ជាមួយគ្នា​នោះ ការ​ទាត់​ចេញ និង ការ​វ៉ៃ​ចេញ​សុទ្ធតែ​លឿន ហើយ​រហ័ស​ដូចគ្នា​។ John Wayne Parr ជើងឯក Muay Thai World Champion ច្រើន​សម័យកាល​បាន​ថ្លែង​អំពី ការប្រកួត​ដ៏​គ្រោះថ្នាក់​ជាមួយ Yodsanklai ដែរ​។ John Wayne Parr ប្រាប់ថា ៖«​កម្លាំង​ជើង​របស់ Yodsanklai ធ្វើ​ឲ្យ​អ្នក​លំបាក​គ្រប់ពេល​។ ស្រដៀង​គ្នា​នេះ ខ្ញុំ​ធ្លាប់​ប្រកួត​ជាមួយ Buakaw ដែល​ទាត់​លឿន ប៉ុន្តែ​ដូច​មិន​ខ្លាំង​ប៉ុន្មាន​ទេ​»​។ 
 
2) Yodsanklai ជា «Boxing Computer»
 
​ពេល​កីឡាករ​ម្នាក់​មាន​កម្លាំង​គ្រប​សង្កត់ តែ​ពេលខ្លះ​គេ​អត់​មាន​ជំនាញ​និង​បច្ចេកទេស​ទេ​។ ប៉ុន្តែ Yodsanklai គឺ​ផ្ទុយ​ពីគ្នា​។ គេ​ជា​កីឡាករ​ដែលមាន​បច្ចេក​ទេស​ច្បាស់លាស់ និង ជំនាញ​ទៀតផង​ហើយ​ត្រូវបាន​គេ​ដាក់ឈ្មោះថា “Boxing Computer” គួរ​ឲ្យ​គោរព​។ ការប្រកួត​របស់គេ​មានគុណ​ខ្ពស់ និង មាន​ប្រសិទ្ធភាព​តាមរយៈ​ការបង្ហាញ​នៅលើ​សង្វៀន​នានា ហើយ​រូបគេ​បាន​ផ្លាស់ប្ដូរ​ពី Muay Thai ទៅ​ប្រកួត kickboxing បានល្អ​ឥតខ្ចោះ​។ Yodsanklai ជា​កីឡាករ​មាន​បច្ចេកទេស​ដ៏​អស្ចារ្យ ដើម្បី​ស្ទាបស្ទង់​ដៃគូ​។ Yodsanklai អាច​មើល​ចន្លោះប្រហោង និង បញ្ចប់​ដៃគូ​ភ្លាមៗ មុនពេល​គូប្រជែង​ប៉ុនប៉ង​ផ្ដួល​រូបគេ​។ 
 
3) Yodsanklai ជា​ជើងឯក​ពិភពលោក​ក្នុង​ប្រភេទ​ទម្ងន់​ខុសគ្នា World Champion 
​ក្នុងការ​ប្រកួត ២៧៧ ដង​ក្នុងនោះ ឈ្នះ ២០១​ដង Yodsanklai បាន​ក្លាយជា​ជើងឯក Lumpinee World Champion ក្នុង​ពីរ​ប្រភេទ​ទម្ងន់​ខុសគ្នា ក៏ដូចជា​ខ្សែក្រវាត់ WBC World Champion ដែល​មិនមែន​កីឡាករ​ភាគច្រើន​ធ្វើបាន​នោះទេ​។ ជាមួយគ្នា​នោះ Yodsanklai ជា​ម្ចាស់​ខ្សែក្រវាត់ The Contender Asia Champion មិន​ធ្លាប់មាន​ពីមុនមក និង ឈ្នះ​ខ្សែក្រវាត់​ជាច្រើន​ពី​ស្ថាប័ន​ផ្សេងទៀត​។ Yodsanklai ល្បីឈ្មោះ​រន្ទឺ​ដោយសារតែ​ក្បាច់​មួយ​ថៃ​ជុំវិញ​ពិភពលោក​។ 


 
4) Yodsanklai​មិន​ចាញ់​សូម្បី​មួយ​ប្រកួត​ក្នុង​រយៈពេល​ជាង ៧ ឆ្នាំ 

Yodsanklai មិនដែល​ចាញ់​តាំងពី​រូបគេ​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករ​អ៊ុយ​ក្រែ​ន Artur Kyshenko នៅ​សង្វៀន Rumble of the Kings នា​ក្រុង Stockholm ប្រទេស​ស៊ុយអែត​កាល​ខែវិច្ឆិកា ឆ្នាំ ២០១១​។ តាំងពី​ពេលនោះ​មក ជើង​ខ្លាំង​រូបនេះ ឈ្នះ​ដល់ ២៩ លើក​ជាប់​គ្នា​ក្នុង​គ្រប់​ការប្រកួត​ទាំងអស់ មុនពេល​ចាញ់ Samy Sana កាល​ខែ ឧសភា​នៅ​សង្វៀន ONE Championship​។ យ៉ាងណាក្ដី រូបគេ​បន្ត​អភិវឌ្ឍ​ខ្លួន​បាន​យ៉ាង​ល្អ​និង​បន្តបន្ទាប់​ទៀត​។ វា​ជា​កំណត់ត្រា​ដ៏​អស្ចារ្យ​បំផុត​មួយ​ដែល​ឈ្នះ ២៩ ដង​ជាប់​គ្នា​។ 
 
5) Yodsanklai ជា​វីរបុរស​របស់​ថៃ​

​ម្ចាស់​ជើងឯក​ពិភពលោក World Champions បាន​ហ្វឹកហាត់​និង​ធ្វើ​ការងារ​ខ្លាំងក្លា​ដើម្បី​ដល់​គោលដៅ​របស់គេ​។ គេ​ជា​កីឡាករ​ម្នាក់​ដែល​ស្រេច​ឃ្លាន​នឹង​ជ័យជម្នះ ហើយ Yodsanklai ជា​កីឡាករ​អាជីព​ម្នាក់​ដែល​តែងតែ​ធ្វើ​ឲ្យ​ដៃគូ​ខ្លាចរអា​។ អ្នកគាំទ្រ​របស់ Yodsanklai តែងតែ​ចូលរួម​ទស្សនា​ពេល​រូបគេ​ហ្វឹកហាត់ និង​ទស្សនា​ក្បាច់គុន​ដ៏​អស្ចារ្យ​របស់​វីរបុរស​រូបនេះ​។ ឈ្មោះ​របស់ Yodsanklai បានឮ​ពី​មាត់​មួយ​ទៅ​មាត់​មួយ និង ទទួល​ការសរសើរ​លើសលប់​ពី​សំណាក់​អ្នកគាំទ្រ​។  Yodsanklai នៅតែ​ខិតខំ​បន្តទៀត​ដើម្បី​ឲ្យ​ខ្លួន​ឈានដល់​ចំណុច​ល្អប្រសើរ​ទៅមុខទៀត​។  Yodsanklai ជា​វីរបុរស​ក្បាច់គុន «​មួយ​ថៃ​» ដ៏​អស្ចារ្យ​ម្នាក់​ពេល​ឡើង​ប្រកួត​នៅ​សង្វៀន​។ 
 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី ONE: MASTERS OF FATE នៅ ថ្ងៃ ទី ៨ វិច្ឆិកា ខាងមុខ ពី​ក្រុង​ម៉ានីល ចាប់ពី ៧ ល្ងាច តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com