ជាតិ
បទយកការណ៍ / បទសម្ភាសន៍
Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការប្រឈមរបស់ស្ត្រីនៅក្នុងវិស័យសារព័ត៌មាន
× អ្នកស្រី ហង្ស សម្ផស្ស ប្រធានគ្រប់គ្រងផ្នែកវិទ្យុនៃអង្គការមជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានថ្លែងថា ស្ត្រីជាអ្នកសារព័ត៌មាននៅតែមានការប្រឈមនៅក្នុងការបំពេញតួនាទីជា អ្នកសារព័ត៌មាន ហើយអាជីពជាអ្នកសារព័ត៌មាននេះទៀតសោធន៍មិនត្រូវបានគេឲ្យតម្លៃដូច ការងារនៅក្នុងវិស័យផ្សេងទៀតទេ។ ដូច្នេះប្រសិនបើស្ត្រីចង់ធ្វើការនៅក្នុងវិស័យនេះ ត្រូវប្រាកដចិត្តថា ខ្លួនពិតជាស្រឡាញ់វិស័យនេះ និងមានបំណងចង់ជួយសង្គមតាមរយៈការរាយការណ៍ព័ត៌មានពិតប្រកបដោយវីជ្ជាជីវៈត្រឹមត្រូវ។ អាជីពជាអ្នកសារព័ត៌មានមិនអាចធ្វើឲ្យស្ត្រីក្លាយជាអ្នកមានបានទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com