អត្ថបទពាណិជ្ជកម្ម
ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាច​ណ៍​ទាំងអស់គ្នា នាឱកាស​បុណ្យអុំទូក​ខាងមុខនេះ​
08, Nov 2019 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
​កម្ពុជា នឹង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ចាប់ពី​ថ្ងៃទី ១០ ដល់ ១២ ខែវិច្ឆិកា ខាងមុខនេះ​។ នៅក្នុង​អំឡុង​នៃ​ការ​ប្រារព្ធ​ពិធី​នេះដែរ ប្រជាជន​កម្ពុជា​ជាច្រើន​ទាំង​អ្នករស់នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា​ត្រូវបាន​គេ​ជឿជាក់ថា  នឹង​នាំគ្នា​មក​ទស្សនាការ​ប្រណាំងទូក និង​ការ​បណ្ដែត​ប្រ​ទី​ត នៅ​បរិវេណ​មាត់ទន្លេ​ចតុមុខ​។ ក្រៅពីនេះ ប្រជាពលរដ្ឋ ក៏​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីតាំង​កម្សាន្ត​ផ្សេងៗ ដែល​មាននៅ​បរិវេណ​រៀបចំ​ពិធីបុណ្យ​អុំទូក​នេះដែរ​។
 
​ដោយហេតុតែ ប្រជាពលរដ្ឋ​ភាគច្រើន នឹង​ប្រមូល​ម្តុំ នៅ​ទីតាំង​រៀបចំ​ពិធីបុណ្យ​អុំទូក ការកកស្ទះ​ចរាចរណ៍​ក៏ នឹង​កើតមាន​ដែរ ហើយ​វា​គឺជា​ស្មុគស្មាញ ដែល​អាចធ្វើ​ឲ្យ​រំខាន​អារម្មណ៍​សប្បាយរីករាយ របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែរ​។ ដើម្បី​កាត់បន្ថយ​បញ្ហា​ចរាច​ណ៍​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​បើកបរ​ដោយមាន​ការគោរព​ច្បាប់​ចរាច​ណ៍​ទាំងអស់គ្នា និង​មានការ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​។ 
 
​ប៉ុន្តែ​ក្នុង​យុគសម័យ​ទំនើប​នេះ មាន​មធ្យោបាយ​ធ្វើដំណើ​ជាច្រើន ដែល​លោកអ្នក​អាច​ជ្រើសរើស​បាន ដោយ​មិនចាំបាច់​បើកបរ​ដោយ​មធ្យោបាយ​ផ្ទាល់ ដែល​ដូច​យើង​ដឹង​ស្រាប់​ថា នឹង​ពិបាក សូម្បីតែ​ទីតាំង​ចត ឬ​ផ្ញើ​យានយន្ត​។ កម្មវិធី​ទូរ​សព្ទ​ដៃ PassApp សម្រាប់​កក់​ការធ្វើដំណើរ​តាម​កង់​បី ឬ​រថយន្ត គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចង់​ឲ្យ​ការធ្វើដំណើរ​កម្សាន្ត​បុណ្យអុំទូក​របស់លោក​អ្នក​កាន់​តែមាន​ភាពសប្បាយ​រីករាយ​។ 
 
​ក្រុមហ៊ុន PassApp មាន​អ្នកបើកបរ​របស់​ខ្លួ​ញ​ជុំវិញ​ក្រុងភ្នំពេញ ដូច្នេះ​លោកអ្នក​មិ ចាំបាច់​ចំណាយ​ពេលវេលា​យូរ ក្នុងការ​រង់ចាំ​ឡើយ​។ ម្យ៉ាងទៀត ការជ្រើសរើស​មធ្យោបាយ​ធ្វើដំណើរ​ជាមួយ PassApp នេះ នឹង​ជួយ​កាត់បន្ថយ​បញ្ហា​កក់ស្ទះ​ចរាច​ណ៍ បាន​មួយផ្នែក​ផងដែរ​។ លោកអ្នក ក៏​អាច​រីករាយ​ដោយមាន​អ្នកបើកបរ​ផ្ទាល់ខ្លួន ជាមួយ​តម្លៃ​សមរម្យ​ផងដែរ​។ 
​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​របស់​អ្នក​កាន់​តែមាន​ភាពងាយស្រួល និង​សប្បាយរីករាយ ក្នុងឱកាស​បុណ្យអុំទូក ដោយ​ធ្វើដំណើរ​ជាមួយ PassApp៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Pass APP
© រក្សាសិទ្ធិដោយ thmeythmey.com