ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា បើកសម្ពោធ​សាខា​ថ្មី​របស់ខ្លួន​មួយទៀត នៅ​ចោមចៅ​
អត្ថបទពាណិជ្ជកម្ម
ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា បើកសម្ពោធ​សាខា​ថ្មី​របស់ខ្លួន​មួយទៀត នៅ​ចោមចៅ​
08, Nov 2019 , 2:33 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា ដែលជា​ធនាគារ​អឺរ៉ុប​តែមួយគត់ នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​មោទនភាព​នឹង​ជម្រាបជូន​ថា ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា បាន​បើកសម្ពោធ​សាខា​ថ្មី​របស់ខ្លួន​មួយទៀត នៅ​ចោមចៅ បន្ទាប់ពី​បើក​ដំណើរការ​ការិយាល័យ​ក​ណ្តា​ល​របស់ខ្លួន​នៅលើ​មហាវិថី​ព្រះ​នរោត្តម សាខា​ទួលគោក សាខា​ម៉ៅ​សេទុង  សាខា​ខេត្តសៀមរាប & សាខា​ខេត្តបាត់ដំបង​រួចមក​។​
 
​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា សាខា​ចោមចៅ បាន​ប្រព្រឹត្តធ្វើ នៅ​ថ្ងៃ​ពុធ ទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅ​ទីតាំង​ផ្ទះ​លេខ ២៨ ផ្លូវជាតិ​លេខ ៤ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
 
“​យើង​មាន​សេចក្តី​សោម​ន្ស​រីករាយ​យ៉ាងខ្លាំង​ដែល​បាន​បើក​ដំណើរការ​សាខា​ចោមចៅ​របស់​យើង ដោយ​បច្ចុប្បន្ន សាខា​របស់​យើង​មាន​សរុប​ចំនួន ៤ នៅ​ទីក្រុង​ភ្នំពេញ​។ នេះ​ជាទី​តាំង​យុទ្ធសាស្ត្រ សម្រាប់​យើង ដោយ​យើង​ខិត​កាន់តែ​ជិត​អតិថិជន​របស់​យើង ហើយ​វា​ក៏​ជាទី​តាំង​មួយ​ដែល​នៅ​ជិត​ព្រលានយន្តហោះ រោងចក្រ និង​ក្រុមហ៊ុន​នានា នៅក្នុង​តំបន់​ផងដែរ​។ មិនតែប៉ុណ្ណោះ វា​ក៏​ជា​ចំនុចប្រសព្វ​នៃ​អ័ក្ស​សំខាន់ៗ​របស់​ប្រទេស នៅក្នុង​តំបន់​ដែល​កំពុងមាន​ការរីក​លូតលាស់​ខ្លាំង​”​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក Guillaume Perdon អគ្គនាយក​នៃ​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា​។​
 
​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា គ្រោង​នឹង​បើក​បណ្តាញ​សាខា​ថ្មីៗ​ជាច្រើន​ទៀត នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា នាពេល​ឆាប់ៗ​ខាងមុខនេះ ដូចជា​នៅ​ម្តុំ​ផ្សារ​អូឡាំពិក នៅលើ​ផ្លូវ ២៧១ ក្រុងភ្នំពេញ និង​នៅ​ក្រុងព្រះសីហនុ ជាដើម​។​
 
​ទិសដៅ​របស់ ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា គឺ​បើក​សាខា​ចំនួន ២០ និង​ដាក់​ឲ្យ​ដំណើរការ​ទូ​អេ​ធី​អឹម​ចំនួន ១០០ នៅ​ចុងឆ្នាំ ២០២០ ខាងមុខនេះ​។​

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com