អត្ថបទពាណិជ្ជកម្ម
អំណោយទឹកបរិសុទ្ធកម្ពុជា៣ម៉ឺនកេស ធ្វើឱ្យកីឡាករអុំទូកញញឹមត្រេកអរមុនថ្ងៃប្រកួតផ្លូវការមកដល់
× ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ ក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជា បានចែកជូនអំណោយទឹកបរិសុទ្ធកម្ពុជា ដល់គ្រប់ចំណុះទូកស្ទើរគ្រប់ខេត្តក្រុង ដែលត្រៀមខ្លួនប្រកួតផ្លូវការ នៅរាជធានីភ្នំពេញ។
លោក ម៉ៃឃើល សុវណ្ណ តំណាងក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជា បានថ្លែងថា៖«ដោយសារមើលឃើញពីតម្រូវការ និងកង្វះខាតទឹកពិសា ក្នុងអំឡុងពេលស្នាក់នៅភ្នំពេញ រយៈពេល៣ថ្ងៃរបស់បងប្អូនកីឡាករ ក្រុមហ៊ុនបានសម្រេចចិត្តដោះស្រាយបញ្ហាមួយផ្នែក ដើម្បីជាការអបអរសាទរ និងលើកទឹកចិត្ត ដល់កីឡាករអុំទូកគ្រប់ខេត្តក្រុងទាំងអស់ ក្រុមហ៊ុនបានចែកទឹកបរិសុទ្ធកម្ពុជា ក្នុងមួយទូកចំនួន ៥០ ទៅ ១០០ កេស។ បន្ថែមលើនេះ យើងបានប្រគល់អាវយឺតជិត១ម៉ឺនអាវ ដល់ពួកគាត់ផងដែរ»។
លោក ញឹម សម្បត្តិ តំណាងក្រុមកីឡាករទូកងមួយក្រុម មកពីខេត្តកំពង់ចាម បានឱ្យដឹងថា៖ «ខ្ញុំពិតជាសប្បាយចិត្ត និងក៏សូមអរគុណដល់ក្រុមហ៊ុនទឹកបរិសុទ្ធកម្ពុជា ដែលបានឧបត្ថម្ភទឹកជាច្រើនកេសដល់ពួកខ្ញុំ ព្រោះកំពុងតែជួបការខ្វះខាតគ្រឿងហូបចុក និងអាវសម្រាប់កីឡាករ»។
គួរបញ្ជាក់ថា ការប្រគល់អំណោយនេះ ធ្វើឡើងនៅទីលានវិមានអារហារជ្រោយចង្វារ ត្រើយខាងកើតស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ ហើយការប្រគល់នេះ នឹងបន្តធ្វើឡើងរហូតដល់ម៉ោង ៤:៣០ ល្ងាចថ្ងៃដដែលផងដែរ។ ដូច្នេះ សម្រាប់តំណាងទូកង ដែលមិនទាន់បានទទួលអំណោយនេះ សូមអញ្ជើញមកទីតាំងប្រគល់អំណោយឱ្យបានមុនម៉ោងកំណត់ ព្រមទាំងភ្ជាប់មកជាមួយអត្តសញ្ញាណបណ្ណប្រធានដឹកនាំ និងក្រុមទូក ច្បាប់ចម្លងមួយសន្លឹក លិខិតស្នើសុំប្រកួតអុំទូកនៅថ្ងៃទី ១០ដល់ ១២ ខែវិច្ឆិកា មួយសន្លឹក។
ព័ត៌មានបន្ថែមសូមទាក់ទងមកលេខ ៖ 067 447 700 ឬ 093 901 919 ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com