ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
អត្ថបទពាណិជ្ជកម្ម
យន្តហោះ Airbus A220 បង្ហាញខ្លួនជាលើកដំបូងនៅប្រទេសកម្ពុជា
08, Nov 2019 ,
4:20 pm
រូបភាព
×
ដោយ:
ថ្មីៗ
រាជធានីភ្នំពេញ ថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ2019 – យន្តហោះដឹកអ្នកដំណើរ Airbus A220 ដ៏ថ្មីសន្លាង បានមកដល់ប្រទេសកម្ពុជាហើយ ដែលជាផ្នែកមួយ នៃកម្មវិធីដំណើរកម្សាន្តផ្សព្វផ្សាយបង្ហាញនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ យន្តហោះដែលកំពុងដាក់តាំងបង្ហាញ នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ គឺជាយន្តហោះ airBaltic A220-300 មានបំពាក់កន្លែងអង្គុយចំនួន 145 កៅអី ដែលបានរចនាប្រកបដោយផាសុកភាព នៅក្នុងកាប៊ីនអ្នកដំណើរកម្រិតថ្នាក់ទោល (single class)។
ដូចនៅក្នុងយន្តហោះធុន A220ទាំងអស់ដែរ ប្លង់កៅអីអង្គុយខាងក្នុង បានរចនាដោយមានបីកៅអី សម្រាប់ចំហៀងម្ខាងនៃច្រកដើរ និងពីរកៅអី សម្រាប់ចំហៀងម្ខាងទៀត។ កាប៊ីននេះ គឺមានទំហំធំជាងគេ នៅក្នុងក្រុមរបស់វា ដែលមានកៅអីថ្នាក់ Economy យ៉ាងធំដ៏ទូលាយ និងកន្លែងដាក់អីវ៉ាន់នៅខាងលើធំទូលាយ។ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលមានផ្ដល់ជូនថ្នាក់ Business កន្លែងខណ្ឌចែកនៅក្នុងយន្តហោះ ផ្ដល់ជូននូវប្លង់កៅអីបួនបាំង ប្រកបដោយផាសុកភាពខ្ពស់ ដោយនៅម្ខាងៗនៃច្រកដើរ មានពីរកៅអី។
យន្តហោះធុន A220 គឺជាយន្តហោះដែលរចនាថ្មីតែមួយគត់ នៅក្នុងទីផ្សារយន្តហោះ 100-150 កៅអី និងបានបំពាក់នូវបច្ចេកវិទ្យាទំនើបបំផុត ឌីណាមីកអាកាសបែបសិល្បៈ និងម៉ាស៊ីនទំនើបជំនាន់ចុងក្រោយគេបង្អស់។ ជាមួយគ្នានេះ មាស៊ីន និងបច្ចេកវិទ្យាទាំងនេះ ជួយសន្សំសំចៃប្រេងឥន្ធនៈបានយ៉ាងតិច 20 ភាគរយ បើធៀបទៅនឹងយន្តហោះជំនាន់មុនៗ ដែលមានទំហំស្រដៀងគ្នា។
ជាមួយនឹងសមត្ថភាពហោះហើរមិនឈប់ នៅលើគន្លងផ្លូវរហូតដល់ចម្ងាយ 3,400 រង្វាស់ម៉ាយ (6,300 គ.ម) យន្តហោះធុន A220 ផ្ដល់នូវសមត្ថភាពហោះហើរចម្ងាយឆ្ងាយជាងគេ ដែលអាចហោះហើរ ភ្ជាប់ពីប្រទេសកម្ពុជា ទៅកាន់អាស៊ីខាងជើង និងមជ្ឈិមបូព៌ា។
បច្ចុប្បន្ន យន្តហោះ A220-300 កំពុងប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយក្រុមហ៊ុនអាកាសចរណ៍ Korean Air សម្រាប់បម្រើសេវាកម្មហោះហើរទាំងក្នុង និងក្រៅស្រុកផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ Air Vanuatu ក៏បានបញ្ជាទិញយន្តហោះធុន A220s ចំនួនបួនគ្រឿងផងដែរ រួមមានយន្តហោះ A220-100s ចំនួនពីរគ្រឿង និងយន្តហោះ A220-300 ចំនួនពីរគ្រឿង។
យន្តហោះធុន A220 គឺមានពីរម៉ូឌែល គឺយន្តហោះ A220-100 អាចដឹកអ្នកដំណើរ ចន្លោះចាប់ពី 100 ទៅ 130 នាក់ និងយន្តហោះ A220-300 ដែលធំជាង អាចដឹកអ្នកដំណើរបានចន្លោះចាប់ពី 130 ទៅ 160 នាក់ នៅក្នុងប្លង់រចនាពិសេស សម្រាប់ក្រុមហ៊ុនអាកាសចរណ៍។ គិតត្រឹមនៅចុងខែកញ្ញា ឆ្នាំ2019 អតិថិជនមកពីទូទាំងពិភពលោក បានបញ្ជាទិញយន្តហោះធុន A220 ចំនួន 525 គ្រឿង ដែលក្នុងនោះ មានយន្តហោះចំនួន 90 គ្រឿង កំពុងដាក់ឱ្យប្រតិបត្តិការជាមួយនឹងប្រតិបត្តិករចំនួនប្រាំមួយហើយ។
តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាទីផ្សារស្នូលសម្រាប់ក្រុមហ៊ុន Airbus និងទីផ្សារដឹកជញ្ជូនតាមយន្តហោះ ដែលមានកំណើនយ៉ាងឆាប់រហ័សរបស់ខ្លួន ដែលមានអត្រាកំណើនប្រចាំឆ្នាំ 5.5% ក្នុងវិស័យដឹកជញ្ជូនអ្នកដំណើរ (ប្រៀបធៀបជាមួយនឹងកំណើនមធ្យមសកល ដែលមានកំណើន 4.3%)។ បច្ចុប្បន្ន តំបន់នេះមានចំនួនមួយភាគបី នៃចំនួនកក់បញ្ជាទិញសរុបនៃរោងចក្រផលិតនៅអឺរ៉ុប និងស្មើនឹងមួយភាគបី នៃចំណូលរបស់ក្រុមហ៊ុនផងដែរ។
នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Airbus មានវត្តមាននៅក្នុងទីផ្សារអាកាសចរណ៍ ដែលមាន
ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន កំពុងប្រតិបត្តិការយន្តហោះត្រកូល A320 របស់ក្រុមហ៊ុន Airbus ចំនួន 27 គ្រឿង ដែលក្នុងនោះមាន៖ ក្រុមហ៊ុន Bassaka Air ចំនួន២, ក្រុមហ៊ុន Cambodia Airways ចំនួន៤, ក្រុមហ៊ុន Cambodia Angkor Air ចំនួន៤, ក្រុមហ៊ុន JC International Airlines ចំនួន៥, ក្រុមហ៊ុន Lanmei Airlines ចំនួន៧, និងក្រុមហ៊ុន Sky Angkor Airlines ចំនួន៥។
ក្រុមហ៊ុន Airbus បានព្យាករណ៍ថា នឹងមានការរីកចម្រើនខ្ពស់ នៅក្នុងទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងប្រទេសកម្ពុជា ខណៈដែលការដឹកជញ្ជូនអ្នកដំណើរ ក៏ត្រូវបានរំពឹងថា មានអត្រាកំណើន ច្រើនជាង ៧ ភាគរយក្នុងមួយឆ្នាំ សម្រាប់រយៈពេល ២០ ឆ្នាំខាងមុខ។
លេខទូរស័ព្ទ៖ +33 (0)5 61 93 10 00
អ៊ីមែល៖
[email protected]
វែបសាយ៖ airbus.com/
តាមដានពួកយើងនៅលើ twitter៖ @airbus & @airbuspress ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
9 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម