ជាតិ
ឃាត់រថយន្តដឹកលើសទម្ងន់ ២១២គ្រឿង និងពិន័យសរុប ១២ម៉ឺនដុល្លារក្នុងខែតុលា រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
× ភ្នំពេញ៖ អាជ្ញាធរបានចាប់ឃាត់រថយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ២១២គ្រឿង និងពិន័យជាប្រាក់សរុប ៥០៣លានរៀល (ប្រមាណ១២ម៉ឺនដុល្លារ) នៅក្នុងខែតុលាឆ្នាំ២០១៩ ។
យោងតាមតួលេខរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលចេញផ្សាយនៅថ្ងៃទី៨ខែវិច្ឆិកា ការចាប់ឃាត់រថយន្តដឹកលើសម្ងន់កំណត់ក្នុងខែតុលាដែលមាន ២១២គ្រឿងនេះ គឺថយចុះបើធៀបនឹងខែកញ្ញាឆ្នាំនេះ ដែលមានចំនួនដល់ ៣៣៨គ្រឿង ពោលគឺថយចុះ ១១៥គ្រឿង៕
© រក្សាសិទ្ធិដោយ thmeythmey.com