ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់​ញ៉ាំ “​ត្រសក់ផ្អែម​” អត់​? ល្អ​ចំពោះ​សុខភាព ទប់ស្កាត់​ជំងឺ​
10, Nov 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ត្រសក់ផ្អែម​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ឆ្ងាញ់ ហើយ​សម្បូរ​ណាស់​ក្នុងប្រទេស​កម្ពុជា​។ ទោះបីជា​ស្គាល់ និង​ឧស្សាហ៍​ទទួលទាន ប៉ុន្តែ​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ត្រសក់ផ្អែម​ល្អ​ចំពោះ​សុខភាព​ទប់ស្កាត់​ជំងឺ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​អស្ចារ្យ​នៃ​ការទទួល​ទាន​ផ្លែ​ត្រសក់ផ្អែម ៖
 
១. ជួយ​ឱ្យ​ស្រក​ទម្ងន់​

​នោះ​ក៏​ព្រោះតែ​ផ្លែឈើ​នេះ​មាន​ផ្ទុក​កាឡូរី​ទាប ប៉ុន្តែ​ជាតិ​ទឹក​និង​ជាតិ​សរសៃ​ខ្ពស់​ដែល​ចាំបាច់​សម្រាប់​ការ​សម្រក​ទម្ងន់​ដោយ​ជួយ​ឱ្យ​ឆាប់​ឆ្អែត​និង​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។​
 
២. ពង្រឹង​សុខភាព​ភ្នែក​បង្កើន​ការមើលឃើញ​

​ត្រសក់ផ្អែម​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A រួមទាំង​សារធាតុ zeaxanthin ដែល​ល្អ​សម្រាប់​សុខភាព​ភ្នែក​ល្អប្រសើរ​ចៀស​ផុតពី​បញ្ហា​ផ្សេងៗ​ផងដែរ​។​
 
៣. សុខភាព​បេះដូង​

​ការទទួល​ទាន​ផ្លែ​ត្រសក់ផ្អែម​ជួយ​ការពារ​សុខភាព​បេះដូង​គួរឱ្យកត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​ផ្លែឈើ​នេះ​មាន​ផ្ទុក​ជាតិ​សរសៃ ជាតិ​ប៉ូ​តា​ស្យូ​ម វីតាមីន C និង​សារធាតុ​ផ្សេងទៀត​ដែល​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​គាំងបេះដូង ជំងឺលើសឈាម និង​សូម្បីតែ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​
 
៤. រក្សា​សំណើម​នៃ​ស្បែក​

​នោះ​ក៏​ព្រោះតែ​ផ្លែ​ត្រសក់ផ្អែម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក និង​វីតាមីន​ដែល​ល្អ​សម្រាប់​សុខភាព​ស្បែក​ល្អប្រសើរ​មាន​សំណើម​។​
 
៥. ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​

​ត្រសក់ផ្អែម​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​សរសៃ និង​សារធាតុ beta-carotene ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក ពិសេស គឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត និង​មហារីក​ពោះវៀនធំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com