ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់ញ៉ាំ “ត្រសក់ផ្អែម” អត់? ល្អចំពោះសុខភាព ទប់ស្កាត់ជំងឺ
× ត្រសក់ផ្អែមជាផ្លែឈើមួយប្រភេទដែលមានរសជាតិឆ្ងាញ់ ហើយសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ ទោះបីជាស្គាល់ និងឧស្សាហ៍ទទួលទាន ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាត្រសក់ផ្អែមល្អចំពោះសុខភាពទប់ស្កាត់ជំងឺ។
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍អស្ចារ្យនៃការទទួលទានផ្លែត្រសក់ផ្អែម ៖
១. ជួយឱ្យស្រកទម្ងន់
នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកកាឡូរីទាប ប៉ុន្តែជាតិទឹកនិងជាតិសរសៃខ្ពស់ដែលចាំបាច់សម្រាប់ការសម្រកទម្ងន់ដោយជួយឱ្យឆាប់ឆ្អែតនិងសម្រួលដល់ប្រព័ន្ធរំលាយអាហារ។
២. ពង្រឹងសុខភាពភ្នែកបង្កើនការមើលឃើញ
ត្រសក់ផ្អែមជាប្រភពដ៏ប្រសើរនៃវីតាមីន A រួមទាំងសារធាតុ zeaxanthin ដែលល្អសម្រាប់សុខភាពភ្នែកល្អប្រសើរចៀសផុតពីបញ្ហាផ្សេងៗផងដែរ។
៣. សុខភាពបេះដូង
ការទទួលទានផ្លែត្រសក់ផ្អែមជួយការពារសុខភាពបេះដូងគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកជាតិសរសៃ ជាតិប៉ូតាស្យូម វីតាមីន C និងសារធាតុផ្សេងទៀតដែលជួយគ្រប់គ្រងសម្ពាធឈាមកាត់បន្ថយហានិភ័យនៃបញ្ហាគាំងបេះដូង ជំងឺលើសឈាម និងសូម្បីតែជំងឺដាច់សរសៃឈាមខួរក្បាល។
៤. រក្សាសំណើមនៃស្បែក
នោះក៏ព្រោះតែផ្លែត្រសក់ផ្អែមមានផ្ទុកសម្បូរទៅដោយជាតិទឹក និងវីតាមីនដែលល្អសម្រាប់សុខភាពស្បែកល្អប្រសើរមានសំណើម។
៥. ទប់ស្កាត់ហានិភ័យនៃជំងឺមហារីក
ត្រសក់ផ្អែមជាប្រភពដ៏ល្អបំផុតមួយនៃជាតិសរសៃ និងសារធាតុ beta-carotene ដែលមានប្រសិទ្ធភាពខ្ពស់ជួយទប់ស្កាត់ហានិភ័យនៃជំងឺមហារីក ពិសេស គឺមហារីកក្រពេញប្រូស្តាត និងមហារីកពោះវៀនធំ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com