ជាតិ
ពលរដ្ឋ​ខ្មែរ​រស់នៅ​ថៃ​៥០​នាក់ ដែល​ព្យាយាម​ចូលមក​កម្ពុជា ត្រូវបាន​អាជ្ញាធរ​ខ្មែរ ហាមឃាត់​
09, Nov 2019 , 11:22 am        
រូបភាព
 អាជ្ញាធរហាមពលរដ្ឋខ្មែររស់នៅថៃ ដែលចូលមកកម្ពុជាតាមស្ពានមិត្តភាពកម្ពុជា-ថៃ នៅថ្ងៃទី៩ វិច្ឆិកា
អាជ្ញាធរហាមពលរដ្ឋខ្មែររស់នៅថៃ ដែលចូលមកកម្ពុជាតាមស្ពានមិត្តភាពកម្ពុជា-ថៃ នៅថ្ងៃទី៩ វិច្ឆិកា
​ប៉ោយប៉ែត ,​បន្ទាយមានជ័យ​៖ ពលរដ្ឋ​ខ្មែរ​រស់នៅ និង​ធ្វើការ​នៅ​ថៃ​៥០​នាក់ ដែល​ព្យាយាម​ចូលមក​កម្ពុជា ត្រូវបាន​អាជ្ញាធរ​ខ្មែរ​ហាមឃាត់​។ នេះ​បើតាម​អ្នកស្រី អ៊ី​សា រ៉​ហា​នី ក្រុមការងារ​សារព័ត៌មាន​ថ្មីៗ ដែល​បាន​ចុះ​ផ្ដិត​យក​រូបភាព នៅ​ច្រកព្រំដែន​ប៉ោយប៉ែត នា​ថ្ងៃទី​៩ វិច្ឆិកា​នេះ​។​


 
​ក្រុមការងារ​សារព័ត៌មាន​ថ្មីៗ បាន​រាយការណ៍​មក​ថា ពលរដ្ឋ​ខ្មែរ​ទាំង​៥០​នាក់​នេះ ត្រូវបាន​អាជ្ញាធរ​ខ្មែរ​ប្រចាំ​ច្រកព្រំដែន​ប៉ោយប៉ែត បញ្ជូន​ពួកគាត់​ឱ្យចូល​ក្នុងប្រទេស​ថៃ​វិញ ដោយ​រង់ចាំ​ឱ្យ​ផុត​ថ្ងៃទី​៩ វិច្ឆិកា​នេះ ទើប​អនុញ្ញាតឱ្យ​ចូលមក​កម្ពុ​ជា​ធម្មតាវិញ​។ បើតាម​អ្នកសារព័ត៌មាន​ថ្មីៗ ពលរដ្ឋ​ខ្មែរ​ទាំង​៥០​នាក់​នេះ បាន​ព្យាយាម​ឆ្លង​ចូលមក​កម្ពុជា តាម​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ នៃ​ច្រកព្រំដែន​ប្រទេស​ទាំងពីរ​។​ ដោយឡែកភ្ញៀវទេសចរបរទេសនៅប្រទេសថៃ ដែលឆ្លងដែនចូលមកកម្ពុជានោះ គឺអាជ្ញាធរអនុញ្ញាតធម្មតា។ នេះបើតាមអាជ្ញាធរ ដែលបានប្រាប់ក្រុមការងារសារព័ត៌មានថ្មីៗ ៕








Tag:
 ប៉ោយប៉ែត​
  នយោបាយ​
  CNRP
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com