Smith វ័យ៣០ឆ្នាំ ត្រូវបានចៅក្រមលោក Ian Bourne QC រៀបរាប់ថាជា« ឧក្រិដ្ឋជនអាជីព» ដែលត្រូវប៉ូលីសបានស្គាល់ពួកគេច្បាស់។ ដោយឡែកដែគូរបស់ Smith ម្នាក់ទៀតឈ្មោះ Jordan Northover ក៏បានសារភាពទោសកំហុសរបស់ខ្លួនចំពោះការប៉ុនប៉ងប្លន់នេះដែរ ប៉ុន្តែត្រូវផ្តន្ទាទោសនៅថ្ងៃក្រោយ។
យោងតាមការប្រកាសរបស់ចៅក្រម Smith និង Northover បានប្រើអាវុធដែលបង្កឲ្យមានគ្រោះថ្នាក់ ដូចជាម្ជុលចាក់ប៉ាក់ និងដែកទួឡឺវីសសម្រាប់ធ្វើសកម្មភាពប្លន់លើកីឡាករទាំងពីរ។
តាមរយៈខ្សែវីដេអូដែលថតដោយកាំមេរ៉ាសុវត្ថិភាពបានបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃទី២៦ ខែកក្កដា បង្ហាញថាខ្សែការពារ Kolasinac វ័យ២៦ឆ្នាំបានដេញតាម និងតតាំងជាមួយចោរមានគ្នាពីរនាក់នេះនៅតំបន់ Platts Lane ក្នុងក្រុងឡុងដ៍។
សូមបញ្ជាក់ថា ករណីប្លន់កីឡាករបាល់ទាត់នេះមិនមែនជាលើកទីមួយឡើយ។ ក្រៅពី Ozil និង Kolasinac កាលពីឆ្នាំ២០១៦ Andy Carroll ខ្សែប្រយុទ្ធ West Ham ក៏ធ្លាប់ត្រូវចោរប្លន់នៅតាមផ្លូវក្នុងក្រុងឡុងដ៍ម្តងដែរ បន្ទាប់ពីរូបគេចេញពីហ្វឹកហាត់ត្រឡប់ទៅផ្ទះ៕