អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន TinhTinh រៀបចំកម្មវិធីដាក់លក់ផលិតផលផ្ទាល់ សម្រាប់ការបញ្ជាទិញតាមប្រព័ន្ធអេឡិចត្រូនិក (អ៊ីខមមឺស) លើកដំបូងនៅកម្ពុជាក្នុងឱកាសបុណ្យអុំទូកនេះ
× ដើម្បីឆ្លើយតបនឹងការគាំទ្ររបស់អតិថិជនកន្លងមក ស្របទៅនឹងគោលបំណងរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូននូវភាពរីករាយដល់ប្រជាជនកម្ពុជា ចំពោះការជាវផលិតផលផ្ទាល់ ដោយការបញ្ជាទិញ តាមប្រព័ន្ធអេឡិចត្រូនិក ដូចបណ្តាប្រទេសដទៃទៀត ក្នុងអំឡុងពេលបុណ្យអុំទូកនេះ ពោលពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ TinhTinh បានរៀបចំកម្មវិធីទិញផលិតផលដោយផ្ទាល់តាមប្រព័ន្ធអេឡិចត្រូនិក។
ក្នុងឱកាសនេះ ក្រុមហ៊ុន TinhTinh អះអាងថា ក្រុមហ៊ុនបានចំណាយទឹកប្រាក់ប្រមាណ ១០ ម៉ឺនដុល្លារអាមេរិក ជាកាដូជូនដល់អតិថិជន។
កាដូទាំងនោះ រួមមាន៖
១. ការបញ្ជាទិញដោយឥតគិតថ្លៃ៖ នៅពេលអតិថិជន ជាវផលិតផលក្រោយការចុះឈ្មោះ នៅក្នុងកម្មវិធី TinhTinh ពួកគេនឹងមានឱកាស ក្លាយម្ចាស់រង្វាន់នៃ«ចំនួនទឹកប្រាក់ ១០០ ភាគរយ នៃការបញ្ជាទិញត្រលប់ទៅវិញ»។ អតិថិជនដែលនឹងក្លាយជាម្ចាស់រង្វាន់នោះ នឹងត្រូវរៀបចំ និងជ្រើសរើសឡើងដោយ ក្រុមការងារ TinhTinh ផ្ទាល់។ ជារៀងរាល់ថ្ងៃ ចំនួនអ្នកឈ្នះមានចំនួន ៥០ នាក់ហើយ នឹងត្រូវប្រកាសដោយឌីជេរបស់យើង។
កំនត់សម្គាល់: សម្រាប់តែការបញ្ជាទិញ (នៅស្តង់និងគេហទំព័រ) ដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១០ ខែវិច្ឆិកាដល់ថ្ងៃទី ១២ ខែវិច្ឆិកា។
២. ការបញ្ចុះតំលៃពិសេស៖ ប្រូម៉ូសិនរហូតដល់ ៩០% ដែលមានការចូលរួមដាក់លក់ ពីផលិតផលម៉ាក់ល្បីៗក្នុងស្រុក រួមមានពីក្រុមហ៊ុន Midea, , Chiaus, CDF, XiaoMi, Wing និង ZTO៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com