ជាតិ
បុណ្យអុំទូក
វីដេអូ
​មក​អុំ​លើកដំបូង តែ​ក្រុម​ទូក​«​ង​» លោក ផុន ស៊ីណា រំពឹង​ឈ្នះ​ដោយ​ប្រើ​យុទ្ធសាស្ត្រ​របស់ខ្លួន​
09, Nov 2019 , 6:06 pm        
រូបភាព
​ភ្នំពេញ​៖ ទូក​«​ង​»​ខ្នាត​អន្តរជាតិ ចំណុះ​២២​នាក់ ឈ្មោះ «​ក្រុមការងារ​សម្របសម្រួល​យុវជន​ខេត្តព្រៃវែង​» មកពី​ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង ទើប​មក​អុំទូក​នៅ​រាជធានី​ភ្នំពេញ​លើក​ទី​១​។ ទូក​«​ង​»​នេះ មាន​ក្ដីសង្ឃឹម ៧០​ភាគរយ នឹង​ទទួលបាន​ជោគជ័យ បើទោះបី​ទើបតែ​ចូលរួម​លើកដំបូង​ក៏ដោយ​។ លោក ផុន ស៊ីណា ដែលជា​ប្រធាន​ក្រុម​កីឡាករ​អុំទូក បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​នេះ​ជា​លើក​ទី​១ ដែល​មក​អុំ​នៅ​ភ្នំពេញ ព្រោះ​ទូក​នេះ ទើបតែ​ធ្វើ​ថ្មី​។ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​លាយ​ភ័យ ហើយ​សង្ឃឹម​៧០​ភាគរយ យកជ័យ​ជម្នះ​ជូន​អ្នកស្រុក​ភូមិ​»​។


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក ផុន ស៊ីណា កីឡាករ​ប្រណាំងទូក​ដូចតទៅ​៖ 

 
 
​សូមបញ្ជាក់ថា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​ថ្ងៃទី​១០-១២ ខែវិច្ឆិកា​នេះ មាន​ទូក​«​ង​» ចំនួន ២៩៧​ទូក ដែលមាន​ចំណុះ​ទូក​សរុប​ជិត​២​ម៉ឺន​នាក់​។ ក្នុងចំណោម​ទូក ២៩៧​ទូក មាន​ទូក​អុំ​ផ្នែក​បុរស​ចំនួន​១៦៧​ទូក , ទូក​អុំ​នារី​មាន​១​ទូក ទូក​ចែវ​បុរស​មាន​៣០​ទូក ទូក​ចែវ​នារី​ចំនួន​២​ទូក និង​ទូក​អន្តរជាតិ​ចំនួន ៩៥ ក្នុងនោះ​មាន​ទូក​នារី​ចំនួន​២​ទូក​៕ 

Tag:
 អុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com