ជាតិ
បុណ្យអុំទូក
វីដេអូ
«ដើមគគីរ» ជាឈើប្រណីតសម្រាប់ធ្វើទូក តែពិបាករកទិញ
× ភ្នំពេញ៖ ដើមគគីរ ជាឈើល្អដែលត្រូវបានគេជ្រើសរើសមកធ្វើទូក។ មូលហេតុដែលគេ យកឈើគគីរមកធ្វើទូក ដោយសារតែឈើគគីរធន់នឹងទឹក រឹងមាំ ប្រើប្រាស់បានយូរ និងជួយរុយល្បឿនលើលឿន។ នេះបើតាមលោក សួន អ៊ួន អនុប្រធានគណៈកម្មការដឹកនាំទូក «ង» ក្រុមការងារសម្របសម្រួលយុវជនខេត្តព្រៃវែង។
ឈើគគីរ និងស្រឡៅ ជាឈើដែលគេពេញនិយមយកមកធ្វើទូក។ លោក សួន អ៊ួន អនុប្រធានគណៈកម្មការដឹកនាំទូក «ង» ក្រុមការងារសម្របសម្រួលយុវជនខេត្តព្រៃវែងបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា៖ «មានតែគគីរទេ ដែលប្រើការបានអាយុវែង។ ហើយសាច់ទូក ធ្វើពីឈើគគីរ និងច្រវា, ខ្ទង់ ធ្វើពីឈើស្រឡៅ»។ លោក សួន អ៊ួន បន្តថា ការយកឈើគគីរនេះ មានផលលំបាក ដោយសារតែត្រូវធ្វើដំណើរទៅរកនៅព្រៃភ្នំ និងការធ្វើលិខិតស្នើសុំត្រឹមត្រូវ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក សួន អ៊ួន អនុប្រធានគណៈកម្មការដឹកនាំទូក «ង» ក្រុមការងារសម្របសម្រួលយុវជនខេត្តព្រៃវែងដូចតទៅ៖
អនុប្រធានគណៈកម្មការដឹកនាំទូក «ង» រូបនេះ អះអាងថា ក្នុងទូកនីមួយៗ ចំណាយថវិកា រាប់ពាន់ ហើយទូកខ្លះ ចំណាយរាប់ម៉ឺនដុលា្លរក៏មាន។ បើតាមលោក សួន អ៊ួន ទោះបីមានឈើគគីរល្អក៏ដោយ តែគេក៏ត្រូវការជាងធ្វើទូក ដែលមានថ្វីដៃពូកែផងដែរ៕
Tag:
ដើមគគីរ
ទូក
អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com