អត្ថបទពាណិជ្ជកម្ម
អបអរសាទរ​! PassApp គឺជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួលបាន​ពានរង្វាន់​ធុរកិច្ច អាស៊ាន ប្រចាំឆ្នាំ​២០១៩ លើ​ផ្នែក Digitalized MSME
10, Nov 2019 , 10:28 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន  PassApp ដែលជា​ក្រុមហ៊ុន​កក់​ការធ្វើដំណើ​ដ៏​ទាន់សម័យ និង​ដំបូង​គេ​នៅ​កម្ពុជា ត្រូវបាន​គណៈកម្មការ​ជុំវិញ​ប្រទេស​អាស៊ាន ជ្រើសរើស​ឲ្យ​ក្លាយជា​ក្រុមហ៊ុន​តែមួយគត់ ដែល​ទទួលបាន​ពានរង្វាន់​ធុរកិច្ច អាស៊ាន ប្រចាំឆ្នាំ ២០១៩ (ABA) លើ​ផ្នែក Digitalized MSME​។ ការប្រកាស​ជ័យលាភី​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងទៅ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​
 
​ពានរង្វាន់​ធុរកិច្ច អាស៊ាន (ABA) ត្រូវបាន​បង្កើតឡើងរ​យៈ​ពេល ១០​ឆ្នាំ​មកហើយ ក្នុង​បំណង​ទទួលស្គាល់​ធុរកិច្ច ដែលជា​ផ្នែក​សំខាន់​ក្នុង​ជួយ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​។ វា​ក៏​ជា​វេទិកា​លើកទឹកចិត្ត​មូ​យ សម្រាប់​សមាគមន៍​ធុរកិច្ច​អាស៊ាន ដែលមាន​គោលដៅ​ដាក់​បង្ហាញ នូវ​បណ្តា​ក្រុមហ៊ុន​អាស៊ាន​ដែល​ជោគជ័យ និង​លេចធ្លោ ហើយ​បាន​ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​វិបុល​សុខ​របស់​អាស៊ាន ក៏ដូចជា​ទទួលស្គាល់ SMEs អាស៊ាន​ដែលមាន​សក្ដានុពល ក្នុងការ​ក្លាយជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក​។​


 
​ធុរកិច្ច អាស៊ាន ប្រចាំឆ្នាំ 2019 (ABA) ត្រូវដាក់​បញ្ចូល​វិស័យ​ចំនួន ១៧ ក្នុងនោះ​ពានរង្វាន់​ធុរកិច្ច អាស៊ាន ប្រចាំឆ្នាំ 2019 (ABA) លើ​ផ្នែក Digitalized MSME ដែល​ក្រុមហ៊ុន PassApp ទើបនឹង​ទទួលបាន​នេះ ស្ថិតនៅក្នុង​វិស័យ ICT (Information and communications technology)​។​
 
​គួ​រំលឹក​ផងដែរ​ថា PassApp គឺជា​ក្រុមហ៊ុន​កក់​ការធ្វើដំណើរ តាមរយៈ​ស្មា​ត​ហ្វូ​ន​ដំបូងបង្អស់​នៅ​កម្ពុជា និង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​មហាជន​។ ក្នុងនោះ PassApp បាន​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា ដោយ​ការផ្ដល់​ចំណូល​បន្ថែម ជូន​បងប្អូន​ដែលជា​រត់​កង់​បី ឥណ្ឌា និង​ខ្មែរ និង​មធ្យោបាយ​ធ្វើដំណើរ​ជាច្រើន​ទៀត​។​
 
PassApp បានផ្ដល់​បទពិសោធន៍​ការរស់នៅ​យ៉ាង​ងាយស្រួល ជូន​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ​បច្ចេកវិទ្យា​ដែល​ខ្លួន​បាន​បង្កើតឡើង​។ ប្រជាជន អាច​ស្វែងរក​មធ្យោបាយ​ធ្វើដំណើរ​បាន​យ៉ាង​ងាយស្រួល ជាមួយនឹង PassApp ជុំវិញ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយចំនួន​ជាមួយនឹង​តម្លៃ​ដ៏​សមរម្យ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Pass App
© រក្សាសិទ្ធិដោយ thmeythmey.com