ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ទាំងនេះ អាចធ្វើ​ឲ្យ​អ្នក​អត់​កូន​បាន​
10, Nov 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​មានកូន​នោះទេ​។


 
​តើ​មាន​អ្វី​ខ្លះទៅ​? 
 
1.​ ​នារី​ដែល​ចង់បាន​កូន មិនគួរ​ញ៉ាំ​ការ៉ុត​ច្រើន​ឡើយ ព្រោះ​ក្នុងនោះ​មាន​ផ្ទុក​សារធាតុ​ដែល​ធ្វើ​ឲ្យ​មេជី​វិត​ញី​អ្នក​មិនសូវមាន​ឡើយ​។ ដូចនេះ ក្រោយ​ពេលដែល​អ្នក​បរិ​ភោគ​ច្រើន​រួច នឹងធ្វើ​ឲ្យ​អ្នក​មិន​មានកូន​នោះទេ​។​
2.​ ​សាច់គោ ឬ​សាច់​ពពែ​ដែល​អាំង​មិន​ឆ្អិន អ្នក​មិនគួរ​បរិភោគ​ឡើយ ព្រោះ​មេរោគ​ដែលមាន​ក្នុងនោះ អាច​បង្អាក់​មិន​ឲ្យ​មេជី​វិត​ញី​អ្នក​ដំណើរការ​បានល្អ​ទេ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​មេជី​វិត​ឈ្មោល​រក​មិនឃើញ​មេជី​វិត​ញី មិនអាច​កាច់​សម្បុក​នៅ​ស្បូន​បានឡើយ​។​
3.​ ​តាម​ការស្រាវជ្រាវ បាន​បង្ហាញថា នារី​ដែល​ញ៉ាំ​កាហ្វេ​រាល់ថ្ងៃ អត្រា​នៃ​ការ​មាន​ផ្ទៃពោះ គឺ​ទាប​ខ្លាំងណាស់ ព្រោះ​សារធាតុ​កាហ្វេ​អ៊ី​ន​បានធ្វើ​ឲ្យ​ប្រព័ន្ធ​ក្នុង​រាងកាយ​ដើរ​មិន​ស្រួល​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាចយ​កកូន​បានសម្រេច​ឡើយ​។​
4.​ ​នារី​ដែល​ញ៉ាំ​ស្រា​ច្រើន នឹង​ពិបាក​មានកូន​ណាស់ ព្រោះ​សារធាតុ​អា​កាល់​អាចធ្វើ​ឲ្យ​ស្បូន​អ្នក​ដំណើរការ​មិនល្អ​ឡើយ ដោយ​ធ្វើ​ឲ្យ​រដូវ​អ្នក​មក​មិន​ទៀង និង​បញ្ហា​ជាច្រើន​ទៀត​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​មេជី​វិត​ញី​អ្នក​មិនអាច​ធ្វើការ​បានល្អ​ឡើយ​។​
5.​ ​នៅពេលដែល​អ្នក​បរិភោគ​ដែល​អាហារ​បួស នោះ​រាងកាយ​អ្នក​មិនអាច​ទទួលបាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​ឡើយ​។ បើ​រាងកាយ​មិនអាច​ទទួលបាន​សារធាតុ​ធាតុ​ចិញ្ចឹម​ទេ នោះ​អ្នក​ក៏​ពិបាក​ក្នុងការ​មាន​ផ្ទៃពោះ​ដែរ​។ ដូចនេះ អ្នក​គួរតែ​ពិសារ​គ្រប់មុខ ទើប​រាងកាយ​អ្នក​រឹងមាំ ហើយ​មាន​ផ្ទៃពោះ​បានសម្រេច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com