ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារទាំងនេះ អាចធ្វើឲ្យអ្នកអត់កូនបាន
× ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលធ្វើឲ្យអ្នកមិនងាយមានកូននោះទេ។
តើមានអ្វីខ្លះទៅ?
1. នារីដែលចង់បានកូន មិនគួរញ៉ាំការ៉ុតច្រើនឡើយ ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលធ្វើឲ្យមេជីវិតញីអ្នកមិនសូវមានឡើយ។ ដូចនេះ ក្រោយពេលដែលអ្នកបរិភោគច្រើនរួច នឹងធ្វើឲ្យអ្នកមិនមានកូននោះទេ។
2. សាច់គោ ឬសាច់ពពែដែលអាំងមិនឆ្អិន អ្នកមិនគួរបរិភោគឡើយ ព្រោះមេរោគដែលមានក្នុងនោះ អាចបង្អាក់មិនឲ្យមេជីវិតញីអ្នកដំណើរការបានល្អទេ។ ជាហេតុដែលធ្វើឲ្យមេជីវិតឈ្មោលរកមិនឃើញមេជីវិតញី មិនអាចកាច់សម្បុកនៅស្បូនបានឡើយ។
3. តាមការស្រាវជ្រាវ បានបង្ហាញថា នារីដែលញ៉ាំកាហ្វេរាល់ថ្ងៃ អត្រានៃការមានផ្ទៃពោះ គឺទាបខ្លាំងណាស់ ព្រោះសារធាតុកាហ្វេអ៊ីនបានធ្វើឲ្យប្រព័ន្ធក្នុងរាងកាយដើរមិនស្រួល។ ជាហេតុដែលធ្វើឲ្យអ្នកមិនអាចយកកូនបានសម្រេចឡើយ។
4. នារីដែលញ៉ាំស្រាច្រើន នឹងពិបាកមានកូនណាស់ ព្រោះសារធាតុអាកាល់អាចធ្វើឲ្យស្បូនអ្នកដំណើរការមិនល្អឡើយ ដោយធ្វើឲ្យរដូវអ្នកមកមិនទៀង និងបញ្ហាជាច្រើនទៀត។ ជាហេតុដែលធ្វើឲ្យមេជីវិតញីអ្នកមិនអាចធ្វើការបានល្អឡើយ។
5. នៅពេលដែលអ្នកបរិភោគដែលអាហារបួស នោះរាងកាយអ្នកមិនអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ឡើយ។ បើរាងកាយមិនអាចទទួលបានសារធាតុធាតុចិញ្ចឹមទេ នោះអ្នកក៏ពិបាកក្នុងការមានផ្ទៃពោះដែរ។ ដូចនេះ អ្នកគួរតែពិសារគ្រប់មុខ ទើបរាងកាយអ្នករឹងមាំ ហើយមានផ្ទៃពោះបានសម្រេច៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com