កីឡាជាតិ
ជាតិ
AFC U19៖ កម្ពុជា​ត្រូវការ​ឈ្នះ​ព្រុយ​ណេ​នៅ​ល្ងាច​នេះ ដើម្បី​ប្រជែង​កៅអី​ទៅ​វគ្គ​បន្ត​
10, Nov 2019 , 2:48 pm        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ព្រុយ​ណ សម្រាប់​ជំនួប​វគ្គ​ជម្រុះ AFC U19 Championship នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១០ ខែវិច្ឆិកា នេះ​។ នៅ​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃអាទិត្យ​នេះដែរ U19 ម៉ាឡេស៊ី​តទល់​ជាមួយ​ថៃ​។

 
​កម្ពុជា​ត្រូវការ​ឈ្នះ​ព្រុយ​ណេ​ដាច់ខាត​ក្នុងជំនួប​ចុងក្រោយ​របស់ខ្លួន​នៅ​ល្ងាច​នេះ​ដើម្បី​ប្រជែង​កៅអី​ឡើងទៅ​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍ AFC U19 Championshp 2020 បើ​ពុំ​នោះទេ​ឱកាស​របស់​ពួកគេ​អាច​នឹង​បាត់បង់​។ បច្ចុប្បន្ន​កម្ពុជា​ស្ថិតនៅ​លេខ​រៀង​ទី​២​ក្នុង​ពូ​ល G មាន​៦​ពិន្ទុ ក្រោយ​យកឈ្នះ​ថៃ និង​កោះ​ម៉ា​រី​ណា​ខាងជើង​។​
 
​តែ​យ៉ាងណា​កម្ពុជា​ត្រូវ​រង់​ចាំមើល​លទ្ធផល​ប្រកួត​រវាង​ក្រុម​កំពូល​តារាង U19 ម៉ាឡេស៊ី​ជាមួយ​ថៃ ដែល​ធ្វើឡើង​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នេះ​ជាមុនសិន​។ បើ​ម៉ាឡេស៊ី​អាច​យកឈ្នះ​ថៃ នោះ​ពួកគេ​នឹង​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ​ក្នុងនាម​តំណាង​ឲ្យ​ពូ​ល G​។​
 
​បើ​ម៉ាឡេស៊ី​អាច​យកឈ្នះ​ថៃ ហើយ​កម្ពុជា​អាច​យកឈ្នះ​ព្រុយ​ណេ​នៅ​ល្ងាច​នេះ ក៏​មិន​ប្រាកដថា កម្ពុជា​អាច​ឡើងទៅ​វគ្គ​បន្ត​នោះដែរ ព្រោះ​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ចំណាត់ថ្នាក់​លេខ​២ មកពី​ពូ​ល​ផ្សេងៗ​ទៀត​៕

Tag:
 បាល់ទាត់​
  AFC U19 Championship
  U19 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com