ជាតិ
អាជ្ញាធរអប្សរា ហាមលែងសត្វគ្រប់ប្រភេទ ចូលក្នុងគូទឹកប្រាសាទអង្គរវត្ត រូបពីអាជ្ញាធរជាតិអប្សរា
× ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា ហាមលែងសត្វគ្រប់ប្រភេទចូលក្នុងគូទឹក (កសិណ)ប្រាសាទអង្គរវត្ត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាអប្សរា ដែលផ្សព្វផ្សាយនៅថ្ងៃទី១០ខែវិច្ឆិកានេះ។
អាជ្ញាធរអប្សរាពន្យល់ថា ក្នុងន័យសាសនា កសិណប្រាសាទត្រូវបានកសាងឡើង ប្រដូចជាមហាសមុទ្រព័ន្ធជុំវិញភ្នំព្រះសុមេរុដែលមានប្រាសាទនានានៅកណ្ដាលជាតំណាង។ ម្យ៉ាងទៀត កសិណប្រាសាទដែលត្រូវបានស្ដាររួច ត្រូវបានបានបញ្ចូលទឹកជាប្រចាំដើម្បីរក្សាទឹកទុកក្នុងរដូវប្រាំង ក្នុងគោលបំណងទ្រទ្រង់រចនាសម្ព័ន្ធប្រាសាទទាំងមូលឲ្យរឹងមាំ។ អាជ្ញាធរអប្សរាបន្តទៀតថា ទន្ទឹមនេះដែរ ប្រាសាទក៏ជាកន្លែងដែលភ្ញៀវទេសចរផ្ដិតយករូបភាពអនុស្សាវរីយ៍។ «ក្នុងន័យនេះ សូម ភ្ញៀវទេសចរ និងសាធារណជន មេត្តាកុំយកសត្វគ្រប់ប្រភេទទៅលែងចូលក្នុងកសិន្ធុប្រាសាទជាដាច់ខាត»។ សេចក្ដីជូនដំណឹងបញ្ជាក់ដូច្នេះ។
គួរបញ្ជាក់ថា ការហាមលែងសត្វចូលក្នុងកសិណទឹកប្រាសាទ របស់អាជ្ញាអប្សរាខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីមានករណីដែលអ្នកស្រី ហ៊ុន ស៊ីណាត លែងកូនក្រពើចូលក្នុងកសិណទឹកប្រាសាទអង្គវត្ត។ តែកូនក្រពើដែលលែងនោះ ត្រូវបានអាជ្ញាធរអះអាងថា ចាប់បានវិញហើយនៅថ្ងៃដដែលនោះ៕
Tag:
ប្រាសាទ
កសិន្ធុ
កូនក្រពើ
ហ៊ុន ស៊ីណាត
© រក្សាសិទ្ធិដោយ thmeythmey.com