អន្តរជាតិ
តារា​សម្តែង​ប្រុស​មានតម្លៃ​ខ្លួន​ខ្ពស់បំផុត​ប្រចាំឆ្នាំ​២០១៩
12, Nov 2019 , 8:39 am        
រូបភាព
ពីឆ្វេងទៅស្តាំ៖ Dwayne Johnson, លោក Chris Hemsworth (ដើរតួ Thor) និង Robert Downey Jr (ដើរតួ Ironman)
ពីឆ្វេងទៅស្តាំ៖ Dwayne Johnson, លោក Chris Hemsworth (ដើរតួ Thor) និង Robert Downey Jr (ដើរតួ Ironman)
ដោយ:
​លោក Dwayne Johnson ដែល​គ្រប់គ្នា​ស្គាល់​ថា «The Rock» ជាប់​ឈ្មោះ​ជា​តារា​សម្តែង​ប្រុស​មានតម្លៃ​ខ្លួន​ខ្ពស់បំផុត​របស់ Hollywood សម្រាប់​ពេល​២​ឆ្នាំ​ផ្ទួនៗ​គ្នា​។ យោងតាម​របាយការណ៍​របស់​ទស្សនា​វ​ដ្តី Forbes អតីត​អត្ត​ព​លិ​ក​កីឡាកាស​រូបនេះ បា​នរក​ចំណូល​សរុប ៨៩,៤​លាន​ដុល្លារ ក្នុង​រយៈពេល​១​ឆ្នាំ​។

 
 
​លោក Jonhson តាម​ពីក្រោយ​ដោយ​តារា​សម្តែង​ក្នុង​ចក្រវាល Marvel គឺ​លោក Chris Hemsworth (​ដើរតួ Thor) និង Robert Downey Jr (​ដើរតួ Ironman) ។ សម្រាប់​លោក Hemsworth ត្រូវបាន​រាយការណ៍​ថា រក​ចំណូល​សរុប​ប្រមាណ ៧៦,៤​លាន​ដុល្លារ ខណៈ​លោក Downey Jr តាម​ពីក្រោយ​ជាមួយ​ចំណូល​សរុប ៦៦​លាន​ដុល្លារ​។ 
 
​តារា​សម្តែង​ក្នុង​ចក្រវាល Marvel ផ្សេងទៀត ដូចជា លោក Bredley Cooper (​ដើរតួ Rocket Raccoon) ជាប់​ចំណាត់ថ្នាក់​លេខ​៦ ជាមួយ​ចំណូល​សរុប ៥៧ លាន​ដុល្លារ​, លោក Chris Evans (​ដើរតួ Captain America) ជាប់​លេខ​៨ ជាមួយ​ចំណូល​សរុប ៤៣,៥​លាន​ដុល្លារ ហើយ​លោក Paul Rudd (​ដើរតួ Ant-man) ជាប់​លេខ ៩​ជាមួយ​ចំណូល​សរុប ៤១​លាន​ដុល្លារ​។ 
 
​ខណៈដែល​ប​ញ្ចី​ឈ្មោះ​តារា​សម្តែង​មានតម្លៃ​ខ្លួន​ខ្ពស់ ត្រួតត្រា​ដោយ​តារា​ជនជាតិ​អាមេរិក តារា​សម្តែង​ជនជាតិ​កាណាដា​ដើមកំណើត​ឥណ្ឌា គឺ​លោក Akshay Kumar ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ ជាមួយ​ចំណូល​៦៥​លាន​ដុល្លារ ខណៈ​លោក Jackie Chan ដែល​គ្រប់គ្នា​ស្គាល់​ថា ឈិន​ឡុង ឈរ​នៅ​លេខ​រៀង​ទី​៥ ជាមួយ​ចំណូល​សរុប​៥៨​លាន​ដុល្លារ​។​
 
​ចំណែក លោក Will Smith ដែល​ទើប​សម្តែង​ជា​តួ Genie ក្នុង​រឿង​អា​ឡា​ដាំង​ថ្មី​របស់ Disney ជាប់​លេខ​១០ ជាមួយ​ចំណូល​សរុប ៣៥​លាន​ដុល្លារ​ហើយ​លោក Adam Sandler ជាប់​លេខ​៧ ជាមួយ​ចំណូល​៥៧​លាន​ដុល្លារ​៕

© រក្សាសិទ្ធិដោយ thmeythmey.com