ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម ញ៉ាំ​ផ្លែឈើ​បែបណា ទើប​មិន​លើស​ជាតិ​ស្ករ​ខ្លាំង​
12, Nov 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ក្នុងការ​ពិសារ​ផ្លែឈើ​របស់​អ្នក​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម ដើម្បី​ទប់​អាកា​រៈ​ជំងឺ​មិន​កាន់តែ​ធ្ងន់ធ្ងរ​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម មិន​ដូចជា​បុគ្គល​ធម្មតា​ដែលថា​ចង់​ញ៉ាំ​ផ្លែឈើ​ពេលណា គឺអាច​ពិសារ​ពេល​នឹង​ឡើយ ព្រោះ​បើ​មិន​ប្រយ័ត្ន​ពី​ពេលវេលា​ក្នុងការ​បរិភោគ នោះ​ជាតិ​ស្ករ​នឹង​លើស​កាន់តែខ្លាំង​ក្នុង​រាងកាយ ដោយ​ពិបាក​ក្នុង​ការបញ្ចុះ​ខ្លាំងណាស់​។ ដូចនេះ ជាធម្មតា អ្នក​គួរតែ​ពិសារ​ផ្លែឈើ​ក្នុងពេល​ព្រឹក ចន្លោះ​ពី​ម៉ោង​៩​ដល់​ម៉ោង​១០ ហើយ​ពេល​ថ្ងៃ​ចន្លោះ​ពី​ម៉ោង​៣ ដល់​ម៉ោង​៤ ឬក៏​អាច​ញ៉ាំ​មុនពេល​ចូល​គេង​ផងដែរ​។ ផ្លែឈើ​ដែល​ផ្ទុក​សារធាតុ​ស្ករ​ខ្ពស់​មានដូចជា ផ្លែ​គូលែន ឬ​ផ្លែ​មៀន​ជាដើម​។ ផ្លែឈើ​ដែល​ផ្ទុក​សារធាតុ​ស្ករ​ទាប មានដូចជា ផ្លែ​ត្របែក ឬ​ស្ត្រ​ប៊ឺ​រី​ជាដើម​។ ផ្លែឈើ​ដែលមាន​ផ្ទុក​សារធាតុ​ស្ករ​មធ្យម គឺ​ផ្លែ​ប៉ោម ផ្លែ​បែ​ស ឬ​ផ្លែក្រូច​ជាដើម​។ អ្នក​អាច​ជ្រើសរើស​ផ្លែឈើ​ដែល​ស័ក្តិសម​សម្រាប់​សុខភាព​អ្នក​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com