ជាតិ
សង្គមជាតិ
សាច់គោ សាច់ជ្រូក ត្រី និង​ពោះគោ​ជាង​៦០​គីឡូ សម្រាប់​កីឡាករ​«​ទូក​ចែវ​ទេពធីតា​សែន​ជ័យ​បារមី​មាន​រឹទ្ធិ​» បរិភោគ​មួយថ្ងៃ​
11, Nov 2019 , 11:37 am        
រូបភាព
 ​ភ្នំពេញ​៖ កីឡាករ​«​ទូក​ចែវ​ទេពធីតា​សែន​ជ័យ​បារមី​មាន​រឹទ្ធិ​» បរិភោគ​សាច់​ជាង​៦០​គីឡូ​ក្នុង​មួយថ្ងៃ ដោយ​ក្នុងនោះ​មាន​សាច់គោ សាច់ជ្រូក ត្រី និង​ពោះគោ​ជាដើម​។ នេះ​បើតាម​លោក យឹម សុវណ្ណ​ណាក់ ចុងភៅ នៃ​ទូក​ចែវ​ទេពធីតា​សែន​ជ័យ​បារមី​មាន​រឹទ្ធិ​។​

 
​ចុងភៅ នៃ​ទូក​ចែវ​មកពី​ខេត្តកំពង់ឆ្នាំង​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ត្រី និង​សាច់​ជាង​៦០​គីឡូ​នេះ គឺ​ចម្អិន​សម្រាប់​កីឡាករ​ចំណុះ​ទូក និង​បម្រុង​ជិត​៨០​នាក់ បរិភោគ​ចំនួន​៤​ពេល គឺមាន​ពេលព្រឹក ពេល​ថ្ងៃត្រង់ ពេល​រសៀល (​ក្រោយ​ប្រកួត​បាន​មួយ​ជើង​) និង​ពេល​ល្ងាច ដោយ​ក្នុង​មួយ​គឺ​ត្រូវ​ចម្អិន​អស់​ត្រី និង​សាច់​១៥​គីឡូ​។ ក្រៅពីនេះ ក៏មាន​ការចំណាយ​អង្ករ​១០០​គីឡូ សម្រាប់​ដាំបាយ​ឱ្យ​កីឡាករ​ក្នុង​មួយថ្ងៃ​ផងដែរ​។ បើតាម​លោក យឹម សុវណ្ណ​ណាក់ ក្នុង​មួយថ្ងៃ​«​ទូក​ចែវ​ទេពធីតា​សែន​ជ័យ​បារមី​មាន​រឹទ្ធិ​» ត្រូវការ​ចំណាយ​២​លាន​រៀល សម្រាប់​ទិញ​ម្ហូប​ឱ្យ​កីឡាករ​បរិភោគ​។​
 
«​ទូក​ចែវ​ទេពធីតា​សែន​ជ័យ​បារមី​មាន​រឹទ្ធិ​» មកពី​ខេត្តកំពង់ឆ្នាំង​នេះ ទើបតែ​ឡើងមក​ប្រកួត​រយៈពេល​៤​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២ ជា​បន្តបន្ទាប់​ផងដែរ​។ នេះ​បើតាម​លោក យឹម សុវណ្ណ​ណាក់ ។​
 
​សូម​ទស្សនា​វិ​ដេ​អូ​ខាងក្រោម​៖




Tag:
 អុំទូក​
  ចំណីអាហារ​
  បុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com