ជាតិ
សង្គមជាតិ
បុណ្យអុំទូកនៅថ្ងៃទី១ ៖ មានអ្នកឈឺក្បាល វិលមុខ និងចុកពោះជាង៤ពាន់នាក់ រូបភាពក្រសួងព័ត៌មាន
× ភ្នំពេញ៖ ពលរដ្ឋជាង៤ពាន់នាក់ បានទទួលការព្យាបាលពីពេទ្យនៅតាមស្ដង់ ដែលក្រសួងសុខាភិបាលដាក់ពង្រាយ នៅក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃនេះ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។
ក្រសួងព័ត៌មាន បានស្រងសម្តីប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង ថា រយៈពេលមួយថ្ងៃ នៃបុណ្យអុំទូកថ្ងៃទី១ មានពលរដ្ឋជាង៤ពាន់នាក់ បានទទួលសេវាពិនិត្យសុខភាពនៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញនេះ។ ពលរដ្ឋទាំងនោះ ភាគច្រើនមានអាការៈ ឈឺក្បាល វិលមុខ ចុពោះ និងផ្ដាសាយ រួមទាំងបញ្ហាសុខភាពផ្សេងៗទៀត។
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពង្រាយស្ដង់សុខាភិបាល៨ស្ដង់ ដែលមានក្រុមគ្រូពេទ្យចាំជួយសង្គ្រោះពលរដ្ឋជិត៨០០នាក់ ក្នុងនោះមានរថយន្តសង្គ្រោះប្រចាំការ១៣ក្រុម។ ប្រចាំការទាំងអស់នេះ បានប្តូរវេនគ្នា ដើម្បីជួយពិនិត្យ និងព្យាបាលជំងឺ រួមទាំងក្រុមគ្រូពេទ្យចល័ត ដើម្បីអប់រំផ្សព្វផ្សាយអនាម័យចំណីអាហារ និងទប់ស្កាត់ជំងឺអេដស៍ដោយឥតគិតថ្លៃផងដែរ ។ នេះបើតាមក្រសួងព័ត៌មាន។
សូមបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញឆ្នាំ២០១៨កន្លងមកនេះ មានប្រជាពលរដ្ឋ ឈឺក្បាល វិលមុខ ផ្តាសាយ ចុករាគ និងខ្យល់ចាប់ មានប្រមាណ២០ម៉ឺននាក់ ដែលទទួលសេវាពិនិត្យនិងព្យាបាលបឋមពីក្រុមគ្រូពេទ្យនៅតាមស្តង់៕
Tag:
អ្នកជំងឺ
បុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com