ជាតិ
រថយន្ត
ក្រុមហ៊ុន ស្តារ អូ​តូ លក់​រថយន្ត Mercedes-Benz V-Class ឆ្នាំ​2020 ក្នុងតម្លៃ​ពិសេស​បំផុត​អបអរ​បុណ្យអុំទូក​
11, Nov 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​ចូលរួម​អបអរសាទរ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​នេះ ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា បានប្រកាស​លក់​រថយន្ត Mercedes-Benz V-Class ឆ្នាំ​២០២០ នៅក្នុង​តម្លៃ​ពិសេស​បំផុត និង​ថែម​ជូន​ប្រេងសាំង​ចំនួន​បី​ពាន់​លីត្រ (3000L) ដោយ​ឥតគិតថ្លៃ ជូន​ដល់​អតិថិជន​ផងដែរ​។ ទាំង​ការលក់​រថយន្ត​ក្នុងតម្លៃ​ពិសេស និង​ថែម​ជូន​ប្រេងសាំង រាប់ពាន់​លីត្រ​នេះ ផ្តល់ជូន​ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ រហូត​រថយន្ត​អស់ពី​ស្តុក​ថ្មី​នេះ​។​

 
​រថយន្ត Mercedes-Benz ប្រភេទ V-Class ឆ្នាំ​2020 គឺជា​ជម្រើស​ដ៏​សាក​សមជា​ទីបំផុត​សម្រាប់​លោកអ្នក មិន​ថា​សម្រាប់​បើកបរ​ជា​លក្ខណៈ​គ្រួសារ ឬ​សម្រាប់​បម្រើ​ឲ្យ​ធុរកិច្ច​របស់លោក​អ្នក​នោះទេ​។ រថយន្ត​ដ៏​ប្រណិត​មួយ​នេះ ត្រូវបាន​ផលិតឡើង ជាមួយនឹង​ម៉ាស៊ីន​សាំង​កម្លាំង​ស្ទុះ ២១១​សេះ ទំហំ​ស៊ីឡាំង L4, ២.២​លីត្រ ដែល​បាន​សម្រិតសម្រាំង​ដ៏​ពិសេស​បំផុត​សម្រាប់​កម្ពុជា មាន​ភាព​សន្សំសំចៃ​ខ្លាំង ស៊ីសាំង​ត្រឹមតែ​៦​លីត្រ​ប៉ុណ្ណោះ ក្នុង​រយៈ​ចម្ងាយ​១០០​គីឡូម៉ែត្រ​។ បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន ដែលមាន​តែមួយ​គ្មាន​ពីរ ក៏ត្រូវ​បាន​បំពាក់​នៅក្នុង​រថយន្ត Mercedes-Benz ម៉ូ​ឌេ​ល V-Class ឆ្នាំ​២០២០​នេះដែរ​។ 
 
 
​កុំ​ភ្លេច Mercedes-Benz V-Class ឆ្នាំ​២០២០! ស៊េរី AMG LINE និង Full Options បំផុត​! ទិញ​ថ្ងៃនេះ​ភ្លាម ទទួលបាន​តម្លៃ​ពិសេស​ភ្លែត​! ចំណេញ​មហា​ចំណេញ​បាន​ទាំង​ប្រេងសាំង​ចំនួន​បី​ពាន់​លីត្រ​ភ្លាមៗ មិនបាច់​កោស​ឆ្នោត មិនបាច់​ចាប់​រង្វាន់​ផ្សងសំណាង​អី​ទេ ទិញ​ភ្លាម​បាន​ភ្លែត​! ផ្តល់ជូន​រហូត​រថយន្ត​អស់ពី​ស្តុក​ថ្មី​ក្នុង​ចំនួន​កំណត់​ជាក់លាក់​មួយ​។ 
 
​សូម​រួសរាន់​ឡើង​!!! ទូរ​សព្ទ័​ឥឡូវនេះ​ភ្លាម ដើម្បី​សួរ​ព័ត៌មាន​បន្ថែម ០១៧ ២៣១ ៤៨៨ និង ០២៣ ២៣១ ៤៨៨ ឬក៏​អញ្ជើញ​មក​មើល​ការដាក់​តាំង​បង្ហាញ​រូបភាព នៃ​រថយន្ត​ខាងលើ​នៅក្នុង​សូ​រូ​មរ​បស់ Mercedes-Benz ផ្ទាល់​ក៏បាន​៕

© រក្សាសិទ្ធិដោយ thmeythmey.com