ជាតិ
សេដ្ឋកិច្ច
ពន្ធដារ​រំលឹក​ឲ្យ​ម្ចាស់​យានយន្ត រួសរាន់​បង់ពន្ធ​ឲ្យ​បាន​ត្រឹម​ខែវិច្ឆិកា​នេះ​
11, Nov 2019 , 10:39 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​រំលឹក​ជា​លើក​ទី​២ ចំពោះ​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​ប្រចាំឆ្នាំ​២០១៩ ដែល​អនុវត្ត​ដល់​ថ្ងៃទី​៣០​ខែវិច្ឆិកា​។ គួរ​បញ្ជាក់ថា កាលពី​ខែកញ្ញា អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​រំលឹក​ពី​ការបង់ពន្ធ​នេះ​ម្ដង​រួចមកហើយ​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ក្រឿន​រំលឹក​ដល់​ម្ចាស់​យានយន្ត​ទាំងអស់​ដែល​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​ពន្ធ ត្រូវ​រួសរាន់​មក​ប្រកាស​បង់ពន្ធ​ឲ្យ​បាន​ទាន់ពេលវេលា​ត្រឹម​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៩ នៅតាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​នៅ​ធនាគារ​កាណាឌីយ៉ា ធនាគារ​អេស៊ីលីដា ធនាគារ​កម្ពុជា​សាធារណៈ ធនាគារ​វឌ្ឍនៈ​ជាដើម ដើម្បី​ចៀសវាង​ការកកស្ទះ​នៅ​ថ្ងៃ​ជិត​ផុតកំណត់​ដែល​អាច​នាំ​ឲ្យ​កើតមាន​បាតុភូត​អសកម្ម​ដោយ​ប្រកា​ណាមួយ​។​
 
​ពន្ធដារ​បាន​ព្រមាន​ពី​ទោសទណ្ឌ​ចំពោះ​ការខកខាន​បង់ពន្ធ​។ សេចក្ដីជូនដំណឹង​រប​ស់អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្នុងករណី​ខកខាន​មិនបាន​បង់ពន្ធ​ទាន់ពេលវេលា​កំណត់ ម្ចាស់​យានយន្ត​នឹងត្រូវ​ទទួលរង​ទោសទណ្ឌ​តាមច្បាប់​ស្ដីពី​សារពើពន្ធ​ជា​ធរមាន​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជាពិសេស​នគរ​បាលច​រា​ចរណ៍​ដើម្បី​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​ប្រមូល​ពន្ធ​នេះ​នៅតាម​ដងផ្លូវ​នានា បន្ទាប់ពី​ការបិទ​បញ្ចប់​ប្រមូល​ពន្ធ​»៕
 

Tag:
 ពន្ធ​
  យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com