ជាតិ
សង្គមជាតិ
ក្រុមហ៊ុន Kulara Water ដាំដើមឈើឡើងវិញនៅតំបន់ភ្នំគូលែន ដើម្បីរក្សាគុណភាពទឹក និងថែបរិស្ថាន 
×![]()
សៀមរាប៖ ក្រុមហ៊ុន Kulara Water ដែលផលិតទឹករ៉ែធម្មជាតិ «អូគូលែន» បានអនុវត្តគម្រោងដាំដើមឈើកម្រ និងជិតផុតពួជ៣៣ប្រភេទឡើងវិញ នៅតំបន់ភ្នំគូលែន។ បើតាមកញ្ញា ជួប សុភី ប្រធានគម្រោងដាំដើមឈើនៃក្រុមហ៊ុន Kulara Water នៅឆ្នាំ២០១៨-២០១៩ ក្រុមហ៊ុន Kulara Water បានដាំដើមឈើចំនួន៥៥០៣ដើម និងមានគម្រោងដាំចំនួន ២ពាន់ដើមនៅឆ្នាំបន្តបន្ទាប់។

ក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ «អូគូលែន» ដាំដើមឈើក្នុងបំណងការពារសម្បត្តិធម្មជាតិ និងធនធានទឹក ស្តារឡើងវិញប្រភេទដើមឈើកម្រ និង ជិតផុតពូជដែលមានប្រមាណ៣៣ប្រភេទ ដូចជា បេង,ធ្នង់,នាងនួន និងក្រញូងជាដើម។ នេះជាការបញ្ជាក់របស់កញ្ញា ជួប សុភី ដែលបានពន្យល់បន្ថែមថា៖«ការដាំដើមឈើ នឹងផ្តល់អត្ថប្រយោជន៍ជួយបរិស្ថាន,ស្តារព្រៃឈើឡើងវិញដែលជាជម្រកសត្វ និងរក្សាទឹកនៅក្រោម ដីឲ្យល្អបរិសុទ្ធបែបធម្មជាតិ ជៀសវាងការឆ្លងមេរោគផ្សេងៗ នៅតំបន់ភ្នំ គូលែន»។
ប្រធានគម្រោងដាំដើមឈើរូបនេះ បន្តថា គ្រប់ដើមឈើដែលដាំរួចលើផ្ទៃដី ១០ហិកតាហើយនោះ គឺស្ថិតក្រោមការថែទាំដោយយកចិត្តទុកដាក់ ពីក្រុមហ៊ុន Kulara។ ជាមួយគ្នានេះ ក្រុមហ៊ុន Kulara Water បានទិញដីបន្ថែមចំនួន ៣២ ហិកតានៅជើងភ្នំគូលែន បន្ថែមលើផ្ទៃដីដែលមានស្រាប់ចំនួន ៨ ហិកតា ហើយដីទាំង៣២ហិកតានេះ នឹងត្រូវដាំដើមឈើកម្រ៣៣ប្រភេទឡើងវិញ។ ក្នុងមួយឆ្នាំ ក្រុមហ៊ុន Kulara Water នឹងដាំចំនួន ២ ពាន់ដើម។ នេះជាការបន្ថែមរបស់កញ្ញា ជួប សុភី។
សូមបញ្ជា្កក់ថា ក្រៅពីដាំដើមដើមឈើលើផ្ទៃដីរបស់ខ្លួនហើយនោះ ក្រុមហ៊ុន Kulara Water បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍ(ADF) ដាំដើមឈើជាច្រើនទៀតនៅភ្នំគូលែនផងដែរ ដើម្បីចូលរួមសា្តរព្រៃឈើដែលបាត់បង់ឡើងវិញ៕
Tag:
ភ្នំគូលែន
បរិស្ថាន
ដាំដើមឈើ
© រក្សាសិទ្ធិដោយ thmeythmey.com