រថយន្ត
អន្តរជាតិ
ស្តេច​ព្រុយ​ណេ មាន​រថយន្ត​ជាង​៧០០០​គ្រឿង ភាគច្រើន Mercedes, Rolls Royce
11, Nov 2019 , 8:20 pm        
រូបភាព
ដោយ: ធីតា
ក្នុងចំណោម​ទ្រព្យសម្បត្តិ​មហាសាល​ជាច្រើន ព្រះ​ចៅ​ស៊ុ​លត​ង់​ព្រុយ​ណេ Hassanal Bokiah មាន​យានយន្ត​ដែល​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​មិនផ្ទាល់​រហូតដល់​ទៅ​ប្រមាណ​៧០០០​គ្រឿង​។ នេះ​ជា​កំណត់ត្រា សម្រាប់​បុគ្គល​ដែលមាន​យានយន្ត ជាពិសេស​រថយន្ត ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​។​



​យោងតាម​ទស្សនា​វ​ដ្តី Forbes ព្រះ​ចៅ Hassanal Bolkiah បច្ចុប្បន្ន​ព្រះជន្ម​៧៣​ព្រះវស្សា មានទ្រព្យ​សម្បត្តិ​ជាង​២០​ពាន់​លាន​ដុល្លារ​អាមេរិក​។ ស្តេច​នៃ​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ចំណូល​ប្រេងកាត អង្គ​នេះ ជា​អ្នក​ដែល​ចូលចិត្ត​ប្រើប្រាស់​រថយន្ត​ទំនើបៗ ដោយ​ព្រះអង្គ​បាន​ចំណាយ​ក្នុង​ខ្ទង់​ជាង​៥​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​សារព័ត៌មាន BornRich បាន​រកឃើញថា ក្នុងចំណោម​យានយន្ត​ជាង​៧០០​គ្រឿង ស្តេច​ព្រុយ​ណេ មាន​រថយន្ត Rolls Royce, Mercedes ប្រមាណ​៦០០​គ្រឿង​, Ferrari, Bentley, BNW, Jaguar, Porsche, Toyota និង Rolls-Royce ចំនួន​រាប់រយ​គ្រឿងក្នុង​ម៉ូ​ដែល​និ​មួយៗ រួមទាំង​រថយន្ត​ម៉ូ​ដែល​ផ្សេងទៀត ដូចជា Aston Martin, Lexus, Land Rover, Jeep, Lamborghini, McLaren, Bugatti, Renault, Turbo និង​ម៉ូតូ​រាប់រយ​គ្រឿង​។​

​ក្នុងចំណោម​រថយន្ត​ទាំង​៧០០០​គ្រឿង ព្រះអង្គ Hassanal Bolkiah ត្រូវបាន​រាយការណ៍​ថា ព្រះអង្គ​និយម​ប្រើប្រាស់​ផ្ទាល់ខ្លួន​ចំនួន​៥០០​គ្រឿង ហើយ​រថយន្ត​ផ្សេងៗ​ទៀត​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ដំណើរ​ហែរ​ហម និង​ញាតិវង្សានុវង្ស​របស់​ព្រះអង្គ​។​

​រថយន្ត​ដែលមាន​តម្លៃ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នោះ មានដូចជា Rolls Royce Phantom, Mercedes Benz CLK-GTR, Bentley Java និង Aston Martin v8 ជាដើម​។ រថយន្ត​ទាំងនេះ មានតម្លៃ​ក្នុង​ខ្ទង់​រាប់លាន​ដុល្លារ​អាមេរិក ជាមួយនឹង​ការ​រចនា​បន្ថែម​ដ៏​ទំនើប​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ព្រះអង្គម្ចាស់ Jefri Bolkiah ដែលជា​ប្អូនប្រុស​របស់​ព្រះអង្គ ក៏​ជា​អ្នក​ចូលចិត្ត​សន្សំ​រថយន្ត​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ផងដែរ ដោយមាន​ប្រមាណ​២៥០០​គ្រឿង ក្នុងនោះ មាន Bentley, Ferrari និង Rolls-Royces ជាពិសេស​៕


© រក្សាសិទ្ធិដោយ thmeythmey.com