ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចង់​ជ្រុះ​សក់​គួរតែ​ញ៉ាំ​ទាំងនេះ​
12, Nov 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សក់​គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ដែរ​សម្រាប់​បង្ហាញ​ភាពទាក់ទង​ដល់​មនុស្ស​ជុំវិញខ្លួន​។ យ៉ាងណាមិញ អាកា​រៈ​ជ្រុះ​សក់​តែងតែ​ជា​កង្វះ​ដ៏​ធំ​មួយ​សម្រាប់​មនុស្ស​គ្រប់រូប ជាពិសេស​យុវវ័យ​តែម្តង​។ ដូច្នេះ​បើសិនជា​អ្នក​គិតថា សក់​របស់​អ្នក​ជ្រុះ​ច្រើនជាង ១០០​សរសៃ​ក្នុង​មួយថ្ងៃ​នោះ វា​ពិតជា​មិនមែន​រឿង​ធម្មតា​ឡើយ​។​ដើម្បី​ប៉ះប៉ូវ​បញ្ហា​នេះ យក​ល្អ​អ្នក​គួរតែ​ញ៉ាំ​អាហារ​មាន​ជីវជាតិ​ឲ្យ​បាន​ច្រើន​ដើម្បី​កាត់បន្ថយ​ការ​ជ្រុះ​សក់​នេះ​។​

 
​ស៊ុត​
 
​ដោយសារតែ​សរសៃសក់​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រូតេអ៊ីន ដូច្នេះ​វា​ពិតជា​រឿង​ល្អ​បំផុត​ដែល​អ្នក​គួរតែ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន​។ ប្រភព​ដ៏​ល្អ​បំផុត​របស់​ប្រូតេអ៊ីន​គឺ​ស៊ុត​តែម្តង ហើយ​វា​ក៏​សម្បូរ​ទៅដោយ​វីតាមីន B ដើម្បី​បង្ការ​បញ្ហា​ជ្រុះ​សក់​ដែរ​។ 
 
​ត្រី​សម្បូរ​ខ្លាញ់​
 
​វា​មិន​ខុសគ្នា​នឹង​ស៊ុត​ឡើយ គឺ​សម្បូរ​វីតាមីន B​។ យក​ល្អ​អ្នក​គួរតែ​ញ៉ាំ​ត្រី​សមុទ្រ​វិញ ព្រោះ​វា​មិន​ត្រឹមតែ​សម្បូរ​ប្រូតេអ៊ីន​ទេ តែ​ក៏មាន​ជាតិ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ដើម្បី​ជំនួយ​ដល់​ការ​ដុះ​សក់​ដែរ​។ 
 
​សាច់គោ​
 
​ដោយសារតែ​សាច់គោ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ដូចជា​វា​ពិតជា​ស័ក្តិសម​សម្រាប់​អាកា​រៈ​ជ្រុះ​សក់​ហើយ​។ ក្រៅពីនេះ​សាច់គោ​ក៏​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​ស័​ង្គ​សី និង​ជាតិ​ដែក ដែលមាន​សារៈសំខាន់​សម្រាប់​ស្បែកក្បាល និង​សក់​មាន​សុខភាព​ល្អ​ដែរ​។ 
 
​ដំឡូងឈ្វៀរ​
 
​ដំឡូងឈ្វៀ​ល្អ​ចំពោះ​សុខភាព​ដោយសារតែ​វា​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​កំ​ផ្លេ​ច ដែល​មិន​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ឡើយ​។ តែ​វីតាមីន A របស់​វា​វិញ​គឺ​ល្អ​បំផុត​សម្រាប់​ស្បែកក្បាល និង​សរសៃសក់​។​
 
​ការ៉ុត​
 
​នរណា​ក៏ដោយ​ដែរ​ថា វីតាមីន A របស់​ការ៉ុត​គឺ​ល្អ​ចំពោះ​សុខភាព​ភ្នែក​យើង តែ​វា​ក៏​ជា​អង់​ទី​អុកស៊ីដ​ង់​ដ៏​សំខាន់​មួយ​សម្រាប់​ជួយ​ឲ្យ​សក់​ក្រាស់ និង​សុខ​ភាពល្អ​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com