ជាតិ
អុំទូក​ថ្ងៃទី​២ មាន​មនុស្ស​ម្នាក់​ស្លាប់ និង​៣២​នាក់​របួស ដោយ​គ្រោះថ្នាក់​ចរាច​រាណ៍​
12, Nov 2019 , 10:28 am        
រូបភាព
​ដោយ​៖ ផាត ដា​ណេ​

​ភ្នំពេញ​៖ មនុស្ស​ម្នាក់​ស្លាប់ និង​៣២​នាក់​រងរបួស​ធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន​១១​លើក​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃទី​២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។


 
​តាម​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់ មកពី​បើកបរ​លើស​ល្បឿន​,​មិន​គោរព​សិទ្ធិ ,​ប្រជែង​គ្នា និង​ពាក់មួក​សុវត្ថិភាព​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com