អន្តរជាតិ
តួ​ពាណិជ្ជកម្ម Marlboro ស្លាប់​ក្នុង​អាយុ​៩០​ឆ្នាំ តែ​លោក​មិនដែល​ជក់បារី​ទាល់តែសោះ​
12, Nov 2019 , 10:59 am        
រូបភាព
ដោយ: ធីតា
​ក្រោម​រហស្សនាម​ថា «Marlboro Man» លោក Robert Norris តួអង្គ​ក្នុង​ពាណិជ្ជកម្ម​បារី​ម៉ា​ល់​បូ​រ៉ូ​ដំបូង​គេ បានទទួល​មរណភាព​ក្នុង​អាយុ​៩០​ឆ្នាំ កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា​។ ទោះបីជា​យ៉ាងណាក៏ដោយ មរណភាព​រប​ស់បុរ​ស​អាមេរិក​រូបនេះ មិនមែន​បណ្តាលមកពី​បារី​នោះទេ ពីព្រោះ​លោក​មិន​ធ្លាប់មាន​ប្រវត្តិ​ជក់បារី​ទាល់តែសោះ​។

 
​នា​ឆ្នាំ​១៩៥៥ ពេលដែល​មាន​អាយុ​២៦​ឆ្នាំ លោក Robert Norris  ត្រូវបាន​ជ្រើសរើស​ថត​ជា​តួ cow-boys សម្រាប់​ការផ្សាយពាណិជ្ជកម្ម​បារី​ម៉ា​ល់​បូ​រ៉ូ ជាមួយ​លោក John Wayne ដែលជា​មិត្តភក្តិ​របស់លោក​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍ KKTV លោក Bobby Norris ដែលជា​កូនប្រុស​បាន​អះអាងថា ឪពុក​របស់លោក​មិន​ដែលមាន​ប្រវត្តិ​ជក់បារី​ម្តងណា​ឡើយ លើកលែងតែ​ការសំដែង​ក្នុង​ពាណិជ្ជកម្ម កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៥០​ប៉ុណ្ណោះ​។​
 
​ផ្ទាំង​ពាណិជ្ជកម្ម​ដែលមាន​រូបលោក Robert Norris ជិះសេះ​ជក់បារី ត្រូវបាន​ផ្សព្វផ្សាយ​នៅតាម​បណ្តា​ផ្លូវធំ​នានា​ក្នុង​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​នៅលើ​ពិភពលោក​។ ប៉ុន្តែ​១៤​ឆ្នាំ ក្រោយ​ការថត លោក Robert បានសម្រេច​ចិត្ត​បញ្ឈប់​យុទ្ធនាការ​ផ្សព្វផ្សាយ​រប​ស់​ខ្លួន ដោយសារតែ​លោក​យល់ថា ខ្លួន​បានផ្តល់​គំរូ​មិនល្អ​សម្រាប់​កូនៗ និង​ក្មេង​ដទៃទៀត​៕

© រក្សាសិទ្ធិដោយ thmeythmey.com