ជាតិ
សម្តេច ហ៊ុន សែន​៖ មក​កម្សាន្ត​ឲ្យ​ច្រើន​នា​ថ្ងៃ​អុំទូក​ចុងក្រោយ ហើយ​កុំ​ជឿ​ការ​បំប៉ោង​បញ្ហា​សន្តិសុខ​
12, Nov 2019 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដើរលេង​កម្សាន្ត​ឲ្យ​បាន​ច្រើន​កុះករ នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ថ្ងៃ​ចុង​ក្រោយនេះ​។ ទន្ទឹមនឹង​ការអំពាវនាវ​នេះ សម្តេច ហ៊ុន សែន បាន​ធានា​ចំពោះ​សុវត្ថិភាព​ប្រជាពលរដ្ឋ នៅក្នុង​អំឡុងពេល​ដើរ​កម្សាន្ត​បុណ្យអុំទូក និង​រំឭក​ពលរដ្ឋ​កុំ​ឲ្យ​ជឿ​ពាក្យ​ច​ចាម​អារាម ទាក់ទិន​នឹង​បញ្ហា​សន្តិសុខ ដែល​សម្តេច​ថា ត្រូវគេ​ប្រឌិត​ឡើង​នោះ​។

 
​សម្តេច ហ៊ុន សែន បាន​សរសេរ​ដូច្នេះ​៖ «​រាជរដ្ឋាភិបាល​សូម​ធានា​ជូន​នូវ​សន្តិសុខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មិន​ឲ្យ​មាន​អ្វី​កើតឡើង​ឡើយ ជាពិសេស ក្នុង​រដូវ​បុណ្យទាន​នេះ​តែម្តង​។ សូមកុំ​ជឿ​ពាក្យភូតកុហក ដោយ​ក្រុម​បំពុលសង្គម​មួយចំនួន​តូច ដែល​មិន​ចង់ឃើញ​ពី​ការរីកចម្រើន របស់​ប្រទេសជាតិ​»៕




 

Tag:
 អុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com