ពីនេះ ពីនោះ
«​កាណូត​»​មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ​!
13, Nov 2019 , 7:39 am        
រូបភាព
រូបភាព កាណូត
រូបភាព កាណូត
ដោយ: ថ្មីៗ
«​កាណូត​» ដែលជា​គ្រឿង​ផ្ទុក​មនុស្ស ឬ​ដឹកទំនិញ​ផ្សេងៗ នោះ​គឺជា​កម្ចី​ពី​បារាំង ដែល​សរសេរ​ជា​ភាសា​បារាំង Canot​។ អាច​ហៅ​ម្យ៉ាង​ទៀតថា​«​ឡុងបុត​» តែ​ខ្មែរ​ពី​បុរាណ​និយម​ហៅថា «​សំប៉ាន​»​។

 
 
​បើ​ប្រៀបធៀប​«​ទូក​»​ទៅនឹង​«​កាណូត​»​វិញ គឺមាន​ទំហំ និង​មុខងារ​ខុសគ្នា​ឆ្ងាយ​ណាស់​។ «​ទូក​» ជា​យានជំនិះ​សម្រាប់​ឆ្លង​ទឹក​។ ទូក​មាន​ច្រើន​ប្រភេទ គឺ​ទូកកំរោល ទូកផ្កាចា ទូក​-​ង​។ សម្រាប់​«​កាណូត​» ជា​យានជំនិះ​សម្រាប់​ជិះ​នៅលើ​ទឹក ដោយ​ល្បឿន​របស់​វា លឿន​ជាង​ទូក​។ មនុស្ស​ជិះទូក ដោយ​ចែវ ឬ អុំទូក តែបើ​ជិះ​កាណូត គឺ​មិនចាំបាច់​អុំ ឬ​ចែវ ទេ គ្រាន់តែ​បញ្ឆេះ​ម៉ាស៊ីន វា​នឹង​ទៅមុខ​ដោយ​មនុស្ស​ជា​អ្នកបញ្ជា​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com