ជាតិ
អុំទូក​៖ សំរាម​មិនសូវ​ចោទ​ជា​បញ្ហា​ចម្បង​ឡើយ ដោយសារ​មនុស្ស​យល់ដឹង​ច្រើន​
12, Nov 2019 , 3:03 pm        
រូបភាព
​ការ​ទុកដាក់​សំរាម របស់​ប្រជាពលរដ្ឋនៅក្នុង​អំឡុង​ពេល​ដើរ​កម្សាន្ត​ក្នុង​ពិ​ធិ​បុណ្យអុំទូក ហាក់​មាន​ភាពល្អប្រសើរ ជាង​ឆ្នាំ​កន្លងៗ​ទៅ​។ ប្រជាពលរដ្ឋ លែង​សូវ​ចោល​សំរាម​ពាសវាល ពាសកាល ខណៈ​កិច្ច​ការសំអាត និង​ប្រមូល ព្រមទាំង​ការផ្សព្វផ្សាយ មាន​ភាព​សស្រាក់សស្រាំ លើស​រាល់​ឆ្នាំ​។ បើទោះជា ប្រជាពលរដ្ឋ​ដែល​បាន​ដើរលេង​កម្សាន្ត​នៅក្នុង​ឆ្នាំនេះ មាន​ចំនួន​តិចជាង​ឆ្នាំមុនៗ​ក៏ដោយ ប៉ុន្តែ​ឥរិយាបថ​ចោល​សំរាម​របស់​ពលរដ្ឋ​ខ្មែរ បាន​ប្រែប្រួល​ជា​វិជ្ជមាន គួរ​ឲ្យ​សាទរ​។

 
​សារព័ត៌មាន​ថ្មីៗ បាន​ជួប​សម្ភាស តំណាង​យុវជន​គម្រោង​ភ្នំពេញ​ស្អាត ដែល​បានធ្វើ​យុទ្ធនា​ការប្រមូល និង​ផ្សព្វផ្សាយ​ពី​ការ​ទុកដាក់​សំរាម នៅ​រយៈពេល​២​ថ្ងៃ​កន្លះ នៃ​ពិធី​បុណ្យអុំទូក​នេះ​។ ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​ខាងក្រោម​នេះ​៖
 
 
 
 








 
 

© រក្សាសិទ្ធិដោយ thmeythmey.com