ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ចេក​រាល់ថ្ងៃ​អាច​កាត់បន្ថយ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​
01, Nov 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ការទទួល​ទាន​ចេក​រាល់ថ្ងៃ​នឹង​អាចជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​បាន​រហូតដល់​ទៅ​៤០​ភាគរយ​។ នេះ​បើ​យោងតាម​ឯកសារ​បរទេសមួយ​ស្តីពី​ទំនាក់ទំនង​ផ្លែឈើ​និង​ជំងឺលើសឈាម​។



​ចេក​មួយ​ផ្លែ​ទម្ងន់ ១១៨​ក្រាម​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម ៤៦៧​មី​លី​ក្រាម កាលស្យូម ៧​ក្រាម ម៉េ​ញេ​ស្យូ​ម ៣៤​ក្រាម វីតាមីន C និង​ជាតិ​ដែក ប៉ុន្តែ​មាន​ជាតិ​ស្ករ និង​កាឡូរី​ខ្ពស់​។ បើ​យោងទៅតាម​សារព័ត៌មាន New England Journal of Medicine បាន​ឲ្យ​ដឹងថា ការទទួល​ទាន​ផ្លែ​ចេក​ជា​មូលដ្ឋាន​ទៀងទាត់​មួយ​ធ្វើ​ឲ្យ​កាត់បន្ថយ​ការ​ប្រឈម​ទៅនឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរ ក្បាល​រហូតដល់ ៤០​ភាគរយ​។ អ្នក​គួរតែ​ទិញ​ចេក​ណា​ដែលមាន​សំបក​ពណ៌​លឿង ៧៥​ភាគរយ និង​មាន​ពណ៌​បៃតង​តិចៗ​នៅ​ខាងចុង​ទាំងសងខាង​។ ចេក​ដែល​ទិញ​នោះ​គួរតែមាន​សភាព​ហាប់​ណែ​ន​ល្អ ពណ៌​ស្រស់ គ្មាន​ស្នាម​ជាំ ប៉ុន្តែ​ពេលខ្លះ​អុចៗ​ពណ៌​ត្នោត លើ​សំបក​វា​គឺជា​រឿង​ធម្មតា​ទេ​។​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com