ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំចេករាល់ថ្ងៃអាចកាត់បន្ថយដាច់សរសៃឈាមក្នុងខួរក្បាល
× ការទទួលទានចេករាល់ថ្ងៃនឹងអាចជួយកាត់បន្ថយគ្រោះថ្នាក់ដាច់សរសៃឈាមក្នុងខួរក្បាលបានរហូតដល់ទៅ៤០ភាគរយ។ នេះបើយោងតាមឯកសារបរទេសមួយស្តីពីទំនាក់ទំនងផ្លែឈើនិងជំងឺលើសឈាម។
ចេកមួយផ្លែទម្ងន់ ១១៨ក្រាមមានជាតិប៉ូតាស្យូម ៤៦៧មីលីក្រាម កាលស្យូម ៧ក្រាម ម៉េញេស្យូម ៣៤ក្រាម វីតាមីន C និងជាតិដែក ប៉ុន្តែមានជាតិស្ករ និងកាឡូរីខ្ពស់។ បើយោងទៅតាមសារព័ត៌មាន New England Journal of Medicine បានឲ្យដឹងថា ការទទួលទានផ្លែចេកជាមូលដ្ឋានទៀងទាត់មួយធ្វើឲ្យកាត់បន្ថយការប្រឈមទៅនឹងជំងឺដាច់សរសៃឈាមខួរ ក្បាលរហូតដល់ ៤០ភាគរយ។ អ្នកគួរតែទិញចេកណាដែលមានសំបកពណ៌លឿង ៧៥ភាគរយ និងមានពណ៌បៃតងតិចៗនៅខាងចុងទាំងសងខាង។ ចេកដែលទិញនោះគួរតែមានសភាពហាប់ណែនល្អ ពណ៌ស្រស់ គ្មានស្នាមជាំ ប៉ុន្តែពេលខ្លះអុចៗពណ៌ត្នោត លើសំបកវាគឺជារឿងធម្មតាទេ។៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com