ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជឿទេដែលថា ញ៉ាំកាហ្វេជួយឲ្យរាងស្លីមបាន?
× សម្រាប់អ្នកដែលចង់ថែរក្សារាងឲ្យនៅស្លីមនោះ ពិតជាសប្បាយចិត្តជាមិនខាននៅពេលដឹងថា កាហ្វេគឺជាភេសជ្ជៈមួយប្រភេទដែលអាចជួយឲ្យពួកគេទទួលបានជោគជ័យ។
យោងទៅតាមគេហទំព័រ Popular Science បានឲ្យដឹងថា កាហ្វេមានសមត្ថភាពរំលាយជាតិខ្លាញ់ ហើយក៏ជំរុញដល់ការធ្វើសកម្មភាពរាងកាយរបស់មនុស្សយើងផងដែរ។ ក្នុងការផ្សព្វផ្សាយរបស់គេបង្ហាញថា សារធាតុផ្តល់ការរំញោចក្នុងការហ្វេធ្វើការទៅលើប្រព័ន្ធសរសៃប្រសាទកណ្តាល និងបង្កើនការរំលាយអាហារ ព្រមទាំងការធ្វើអុកស៊ីតកម្មរបស់អាស៊ីតខ្លាញ់ ដូច្នេះ វាក៏មានថាមពលក្នុងការបញ្ចុះជាតិខ្លាញ់ក្នុងរាងកាយដែរ។ នេះហើយគឺជាហេតុផលដែលជាតិកាហ្វេអ៊ីនក្នុងកាហ្វេជាធាតុផ្សំដ៏សំខាន់មួយក្នុងការរំលាយជាតិខ្លាញ់។ លើសពីនេះទៅទៀត តាមរយៈការបញ្ចេញជាតិខ្លាញ់ចេញពីជាលិកាខ្លាញ់ កាហ្វេអ៊ីនក៏អាចជំរុញដល់ការហាត់របស់កីឡាករអត្តពលកម្មដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com