ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា កំពុង​ជួប​ទូត​EU នៅក្នុង​គេហដ្ឋាន​
13, Nov 2019 , 10:06 am        
រូបភាព
​ភ្នំពេញ​៖ ដូច​ការគ្រោងទុក ! លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជួប​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​នៃ​គណ​:​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នៅក្នុង​គេហដ្ឋាន នា​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។​

 
​ជំនួប​នេះ គឺជា​ការជួប​សំណេះសំណាល និង​សួរសុខទុក្ខ​លោក កឹម សុខា ធម្មតា​ប៉ុណ្ណោះ ។​នេះ​បើតាម​លោក មុត ចន្ថា មនុស្ស​ស្និទ្ធ​លោក កឹម សុខា ដែល​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ។​
 
​លោក កឹម សុខា ក៏​នឹង​ជួប​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ម៉ោង​៤​រសៀល ថ្ងៃ​ដដែល​ផងដែរ​។ រយៈពេល​៣​ថ្ងៃ​មកនេះ លោក កឹម សុខា បាន​ជួប​អង្គទូត​បរទេស​ជាច្រើន​មកហើយ ដោយ​ក្នុងនោះ​រួមមាន​ទូត​បារាំង អាមេរិក អាល្លឺម៉ង់ និង​អូស្ត្រាលី​៕
 

Tag:
 កឹម សុខា​
  EU
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com