ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជំនួប​រវាង​ទូត​EU និង​លោក កឹម សុខា រយៈពេល​២​ម៉ោង បានបញ្ចប់​
13, Nov 2019 , 11:57 am        
រូបភាព
​ភ្នំពេញ​៖ ជំនួប​រវាង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​នៃ​គណ​:​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នៅក្នុង​គេហដ្ឋាន បានបញ្ចប់​ដោយ​ប្រើ​រយៈពេល​២​ម៉ោង នា​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។​

 
​លោកស្រី Carmen Moreno មិនបាន​និយាយ​អ្វី​ជាមួយ​កាសែត ក្រោយ​បញ្ចប់​ជំនួប​លោក កឹម សុខា ឡើយ​។ ប៉ុន្តែ​លោកស្រី​ទូត​សហភាព​អឺរ៉ុប នឹង​ចេញ​សេចក្តីថ្លែងការណ៍​មួយ ស្តីពី​ជំនួប​រវាង​លោកស្រី និង​លោក កឹម សុខា នេះ​។ នេះ​បើតាម​លោក មុត ចន្ថា មនុស្ស​ជំនិត​លោក កឹម សុខា​។​
 
​លោក កឹម សុខា ក៏​ឆ្លៀត​ឆ្លើយ​សំនួរ​អ្នកកាសែត​បន្តិច ជុំវិញ​បញ្ហា​សុខភាព​ខ្លួន​ដែរ​។ អ្នកកាសែត​សួរថា តើ​សុខភាព​ឯកឧត្តម​ធម្មតា​ឬ​យ៉ាងម៉េច​ដែរ​? លោក កឹម សុខា តប​វិញ​ថា «​បាទ​! (​ខ្ញុំ​)​ត្រូវការ​ពិនិត្យ​ព្យាបាល​»​។​

Tag:
 កឹម សុខា​
  EU
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com