ជាតិ
នយោបាយជាតិ
លោក មុត ចន្ថា ៖ ជំនួបរវាងលោក កឹម សុខា និងទូតEU គឺនិយាយអ្វីដែលជាផលចំណេញជាតិ រូបពីហ្វេសប៊ុកលោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ
× ភ្នំពេញ៖ ជំនួបជាង២ម៉ោង រវាងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតនៃគណ:ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅក្នុងគេហដ្ឋានលោក បានបញ្ចប់ហើយ នៅម៉ោងជាង១១ព្រឹក ថ្ងៃទី១៣ វិច្ឆិកា។ ទាំងលោក កឹម សុខា ទាំងលោកស្រីទូតអឺរ៉ុប សុទ្ធតែមិនបកស្រាយពីអ្វី ដែលខ្លួនបានលើកឡើងនៅក្នុងជំនួបនេះឡើយ។
ដ្បិតគ្មានការបកស្រាយពីអ្នកទាំងពីរក្តី ប៉ុន្តែលោក មុត ចន្ថា មនុស្សស្និទ្ធលោក កឹម សុខា បាននិយាយប្រាប់អ្នកកាសែតថា ជំនួបទូតអឺរ៉ុប និងប្រធានខ្លួន គឺនិយាយអ្វីដែលវាផ្ដល់ផលចំណេញដល់ប្រទេសជាតិប៉ុណ្ណោះ។ នៅពេលអ្នកកាសែតសួរថា តើផលចំណេញនោះ មានអ្វីខ្លះ? លោក មុត ចន្ថា សុំមិនបកស្រាយឱ្យច្បាស់នឹងសំនួរនេះឡើយ។
មនុស្សជំនិតលោក កឹម សុខា បាននិយាយដូច្នេះថា៖«ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយទេ! ប៉ុន្តែ គឺអ្វីដែលជាផលចំណេញ ធ្វើឱ្យប្រទេសជាតិយើងរីកចម្រើន ធ្វើឱ្យយើងមានវឌ្ឍនភាព ហើយអ្វីដែលវាល្អសម្រាប់ប្រទេស គឺមានការជជែក (រវាងលោក កឹម សុខា និងលោកស្រី Carmen Moreno) »។
បើតាមលោក មុត ចន្ថា លោក កឹម សុខា និងលោកស្រីទូតអឺរ៉ុប ក៏បាននិយាយផ្លាស់ប្ដូរយោបល់គ្នា ពីអ្វីដែលលោកទាំងពីរអាចចូលរួមចំណែកស្ថាបនា និងអភិវឌ្ឍជាតិនាពេលខាងមុខផងដែរ។
Tag:
កឹម សុខា
EU
នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com