អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ ERA CAMBODIA បើកសម្ពោធ​ជា​ផ្លូវការ​
13, Nov 2019 , 3:18 pm        
រូបភាព
ដោយ: ថ្មីៗ
ERA គឺជា​ភ្នាក់ងារ​អចលនទ្រព្យ​លំដាប់​កំពូល​មួយ​របស់​សហរដ្ឋអាមេរិក​ដែលមាន​កិត្តិនាម​ល្បីល្បាញ​ទូទាំង​ពិភពលោក​។ ភ្នាក់ងារ​អចលនទ្រព្យ​ដ៏​ធំ​មួយ​នេះ​ក៏បាន​ពង្រីក​ខ្លួន ចូលក្នុង​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា កាលពីពេល​ថ្មីៗ​កន្លងទៅ​។ ហើយ​នៅ​ថ្ងៃទី ១១ ខែ​វិ​ច្ជិ​កា ឆ្នាំ​២០១៩ ERA CAMBODIA ត្រូវបាន​បើកសម្ពោធ​ផ្លូវការ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ក្រោម​វត្តមាន លោក ខន គង្គារ អគ្គនាយក​ក្រុមហ៊ុន ERA CAMBODIA និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ CEO  មកពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អ្នក​វិ​និ​យោ​ទុន​សំខាន់ៗ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ព្រមទាំង​អ្នកសារព័ត៌មាន​ជាច្រើនរូប សរុប​ប្រមាណ​ជាង​៣០០​នាក់​។​
 
​លោក ខន គង្គារ អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ ERA CAMBODIA បានបង្ហាញ​សុទិដ្ឋិនិយម​ក្នុង​ថ្ងៃ​សម្ពោធ​ក្រុមហ៊ុន​ជា​ផ្លូវការ​ថា​៖ « យើង​ពិត​ជាមាន​មោទនភាព​ដែល​ក្រុមហ៊ុន ERA ទទួលបាន​ការជឿទុកចិត្ត​ខ្លាំង​បំផុត​ពី​សំណាក់ ម្ចាស់​គម្រោង អ្នក​អភិវឌ្ឍន៍ អ្នកវិនិយោគ និង​ភ្នាក់ងារ​លក់​»​។ 
 
​លោក​បន្តថា​៖ «ERA ជា​ក្រុមហ៊ុន​ដ៏​ធំ​លំដាប់​ពិភពលោក ហើយ​យើង​មានបទពិសោធន៍​ជា​ភ្នាក់ងារ​លក់​ខុន​ដូរ​ដែល​ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា យើង​ស្វាគមន៍​គ្រប់​ភ្ញៀវ​ដែល​ចង់​ក្លាយជា​ភ្នាក់ងារ​លក់​បន្ត អតិថិជន​ដែល​ចង់​ទិញ​ខុន​ដូ និង​វិនិយោគទុន​ទាំងអស់​ដែល​ចាប់អារម្មណ៍​ចង់​លក់​គម្រោង​ខុន​ដូរ​របស់ខ្លួន​អាចទាក់ទង​មកកាន់​ភ្នាក់ងារ ERA ដែល​នៅ​ជិត​លោកអ្នក​បំផុត​»​។  


 
​បច្ចុប្បន្ន​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ ERA CAMBODIA មាន​សមាជិក​ដែលជា​ភ្នាក់ងារ​លក់​ជាង​២០០​នាក់ កំពុង​ប្រតិបត្តិ​ការលក់​យ៉ាងសកម្ម​ទូទាំងប្រទេស ហើយ​កន្លងមកនេះ ERA CAMBODIA បាន​ពង្រឹង​កិត្យានុភាព​របស់ខ្លួន​ដោយបាន​ចាប់​ដៃគូ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ល្បីៗ ទាំង​ក្នុងស្រុក និង​អន្តរជាតិ ដើម្បី​អភិវឌ្ឍ​វិស័យ​អ​ល​ចនទ្រ​ព្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​ផងដែរ​។ ជាក់ស្ដែង​គម្រោង​ខុន​ដូ​ធំៗ និង​ល្បីៗ ជាច្រើន​ដែល​ភ្នាក់ងារ​អចលនទ្រព្យ ERA CAMBODIA  បាន​សហការ​ជាមួយ​មានដូចជា​៖ គម្រោង​ខុន​ដូ Morgan Enmaison Condominiums ជា​គម្រោង​អភិវឌ្ឍ​ថ្មី​ក្នុង​ទឹកដី​ខណ្ឌ​ជ្រោយចង្វារ​ដែលជា​តំបន់​កំពុងមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់​, គម្រោង​ខុន​ដូ La Vista One មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​វិថី​ទន្លេមេគង្គ ខណ្ឌ​ជ្រោយចង្វា , គម្រោង Time Sqaure 3 ដែលមាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវ​ទៅកាន់ TK avenue, គម្រោង TK Star ស្ថិតក្នុង​ខណ្ឌទួលគោក​, គម្រោង URBAN VILLAGE មា​នទី​តាំងទី​១​ស្ថិតនៅ​ផ្លូវ​មហាវិថី​សម្ដេច​ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ​, និង​គម្រោង Star City ខណ្ឌ​សែន​សុខ ជិត​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ 
 
​អំពី​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ ERA ៖ 
 
ERA ត្រូវបាន​បង្កើតឡើង​នៅ​សហរដ្ឋអាមេរិក​ក្នុងអំឡុង​ទសវត្ស​ឆ្នាំ ១៩៧០ ។ ERA បាន​កសាង​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​យ៉ាង​ឆាប់រហ័ស​ដោយ​ចាប់ផ្ដើម​ក្នុងការ​ត្រួសត្រាយ ការប្រើប្រាស់​ម៉ាស៊ីន​ទូរសារ​ដើម្បី​ភ្ជាប់​អ្នកទិញ និង​អ្នកលក់​នៅ​ទូទាំង​សហរដ្ឋអាមេរិក​។ វា​ក៏​ជាទី​ភ្នាក់ងារ​អចលនទ្រព្យ​ដំបូង​គេ ដែល​បាន​ចុះផ្សាយ​បញ្ជី​តាម​អ៊ីនធឺណិត​ក្នុង​ឆ្នាំ ១៩៩៤ ។ ជាមួយនឹង​ភាពជោគជ័យ​លើ​ទីផ្សារ​អចលនទ្រព្យ​ជា​បន្តបន្ទាប់ ERA ក៏បាន​ពង្រីក​ទៅដល់​ទ្វីបអាហ្វ្រិក កា​រ៉ា​បៀ​ន អឺរ៉ុប មជ្ឈិមបូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក រួច​បន្ត​ពង្រីក​វិសាលភាព​ដល់​ទ្វីបអាស៊ី​ថែមទៀត​ដូចជា​៖ សិង្ហ​បុរី​, ឥណ្ឌូណេស៊ី​, ជប៉ុន​, កូរ៉េ​, ម៉ាឡេស៊ី​, តៃវ៉ាន់​, ថៃ និង​វៀតណាម​។ 


 
​កម្ពុជា គឺជា​ប្រទេស​ទី​៩ ដែល​ត្រូវបាន​បញ្ចូល​ក្នុង​បណ្ដាញ​អាស៊ី​ប៉ាស៊ីហ្វិក​របស់ ERA បន្ទាប់ពី​ទទួលបាន​ការណែនាំ និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ក្នុង​សន្និសីទ​ពាណិជ្ជកម្ម​អាស៊ី​ប៉ាស៊ីហ្វិក​កាលពី​ឆ្នាំ​២០១៨ ដែល​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​សិង្ហ​បុរី​។ ការឈាន​ជើង​ចូលក្នុង​វិស័យ​អ​ល​ចនទ្រ​ព្យ​នៅ​កម្ពុជា ក៏​ព្រោះតែ ERA មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ចក្ខុវិស័យ​សេដ្ឋកិច្ច​រប​ស់​ប្រទេស​នេះ​។ បច្ចុប្បន្ន ERA មាន​វត្តមាន​នៅក្នុងរ​ដ្ឋ​ចំនួន ៤៥ របស់​សហរដ្ឋអាមេរិក​និង ៣១ ប្រទេស​លើ​ពិភពលោក ព្រមទាំង​មាន​ការិយាល័យ​ចំនួន ២,២៥០​កន្លែង និង​សាខា​ចំនួន ៣៩,៥៥៧ នៅ​ទូទាំង​ពិភពលោក​។ 
 
​សេវាកម្ម​របស់​ភ្នាក់ងារ​អចលនទ្រព្យ ERA  ៖
 
ERA គឺជា​ម៉ាក​នៃ​ភ្នាក់ងារ​អចលនទ្រព្យ​គួរ​ជាទី​ទុកចិត្ត​ដែល​ធំជាងគេ និង​មានកេរ្តិ៍ឈ្មោះ​ល្បី​ក្នុងការ​ផ្តល់នូវ​ផលិតផល និង​សេវាកម្ម​ច្នៃប្រឌិត​ដ៏​ទំនើប​ដល់​អតិថិជនរ​បស់​ខ្លួន​។ សេវាកម្ម​ដែល ERA Cambodia​ផ្តល់ឱ្យ​រួមមាន​សេវា​ប្រតិបត្តិ​ការលក់​គម្រោង​ខុន​ដូ អគារ​ការិយាល័យ និង​ផ្សារ​ទំនើប​៕





(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com