ជាតិ
ពលរដ្ឋ​ជិត​២​ម៉ឺន​នាក់ ទទួលបាន​សេវា​សុខាភិបាល នៅក្នុង​បុណ្យអុំទូក​៣​ថ្ងៃ​
13, Nov 2019 , 4:59 pm        
រូបភាព
ពលរដ្ឋកំពុងពិនិត្យសុខភាព ដោយទទួលបានសេវាសុខាភិបាលរាជធានីភ្នំពេញ (រូបភាពពីក្រសួងព័ត៌មាន)
ពលរដ្ឋកំពុងពិនិត្យសុខភាព ដោយទទួលបានសេវាសុខាភិបាលរាជធានីភ្នំពេញ (រូបភាពពីក្រសួងព័ត៌មាន)
​ភ្នំពេញ​៖ ពលរដ្ឋ​ជិត​២​ម៉ឺន​នាក់ ដែលមាន​អាកា​រៈ​ឈឺក្បាល វិលមុខ ចុកពោះ និង​ផ្ដាសាយ ទទួលបាន​សេវា​សុខាភិបាល​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ នាឱកាស​បុណ្យអុំទូក រយៈពេល​៣​ថ្ងៃនេះ​។​

 
​បើតាម​ក្រសួង​ព័ត៌មាន ក្នុងចំណោម​ពលរដ្ឋ​ជិត​២​ម៉ឺន​នាក់ មាន​៣៣​នាក់​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ពង្រាយ​គោលដៅ​ទីតាំង​ស្តង់​សុខាភិបាល សម្រាប់​ពិនិត្យ​និង​សង្គ្រោះ​បឋម​ចំនួន​៨​ស្តង់ មាន​រថយន្ត​សង្គ្រោះ​ប្រចាំការ​១៣​ក្រុម ដែល​ក្នុងនោះ​មាន ក្រុមគ្រូពេទ្យ​សរុប​ជិត​៨០០​នាក់​ប្រចាំ​ការប្តូរ​វេន​គ្នា ដើម្បី​ជួយ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​៕ 

Tag:
 ពលរដ្ឋ​ឈឺ​
© រក្សាសិទ្ធិដោយ thmeythmey.com