ជាតិ
វីដេអូ
តើ​អ្នកណាខ្លះ​ធ្លាប់​លេង​បាញ់​ព្រួញ និង​ចាប់​ចង្កឹះ តាម​ម៉ូតូ​លក់​ការ៉េម​?
13, Nov 2019 , 5:19 pm        
រូបភាព
​ភ្នំពេញ​៖ លោក ផាន គឺជា​អ្នកលក់​ការ៉េម​កី​-​បាញ់​ព្រួញ និង​ចាប់​ចង្កឹះ​តាម​ម៉ូតូ​នៅ​រាជធានី​ភ្នំពេញ​។ បុរស​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកណ្ដាល​រូបនេះ ប្រកប​របរ​លក់​ការ៉េម​កី​នេះ​រយៈពេល​៨​ឆ្នាំ​មកហើយ ដោយ​ក្នុង​១​ថ្ងៃ លោក ផាន រកចំណូលបាន​ត្រឹម​៥​ម៉ឺន​ប៉ុណ្ណោះ​។ បើទោះបី​របរ​នេះ មិនសូវ​ពេញនិយម​ដូច​មុន​ក្ដី ក៏​លោក ផាន មិន​បោះបង់​ដែរ​។


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក ផាន ដែលជា​អ្នកលក់​ការ៉េម​ដូចតទៅ​៖ 
 
 
​ការ៉េម​កី​ដែល​ដឹក​តាម​ម៉ូតូ​របស់លោក ផាន មានតម្លៃ ៥០០​រៀល ក្នុង​មួយ​ដើម​។ ក្រៅពី​លក់​ការ៉េម​កី លោក ផាន បាន​បង្កើត​របរ​អម​ជាមួយ​ការ៉េម​កី គឺ​បាញ់​ព្រួញ និង​ចាប់​ចង្កឹះ​រាប់​លេខ​យក​រង្វាន់ ឬ​លុយ​ផងដែរ​។ បើតាម​លោក ផាន របរ​នេះ មិនសូវ​ពេញនិយម​ដូច​មុន​ឡើយ ពីមុន​លោក ផាន អាច​ចំណូល​បាន​៦​ទៅ​៧​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។ បើតាម​លោក ផាន បាញ់​ព្រួញ​ម្ដង​៥០០​រៀល ឬ​ចាប់​ចង្កឹះ​មួយដង ៥០០​រៀល ប៉ុន្តែ​បើ​បាញ់ ឬ​ចាប់​ចង្កឹះ​មិនត្រូវ គឺ​បាន​ការ៉េម​កី​មួយ​ដើម​។​
 
​អតិថិជន​គោលដៅ​របស់លោក ផាន គឺ​ក្មេងៗ ដោយ​លោក ផាន ចាប់ផ្ដើម​ចេញលក់​នៅ​ម៉ោង​៦​ព្រឹក និង​ចូល​ផ្ទះ​វិញ​នៅ​ម៉ោង​៤-៥​ល្ងាច​។ អ្នកលក់​ការ៉េម​កី​រូបនេះ បន្ថែមថា របរ​នេះ អាច​នឹង​បាត់បង់ ព្រោះ​អ្នកលក់​នៅសល់តែ​៥-៦​នាក់​ប៉ុណ្ណោះ​៕

Tag:
 ការ៉េម​
  បាញ់​ព្រួញ​
© រក្សាសិទ្ធិដោយ thmeythmey.com