ONE Championship
កីឡាជាតិ
ជាតិ
កីឡាការិនី​ថៃ Fairtex ចង់​ឈ្នះ​ខ្សែក្រវាត់​ទី​៣​ពី​គុន​ចម្រុះ ONE Championship
14, Nov 2019 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​កីឡាការិនី​ថៃ Stamp Fairtex នៅតែ​ចិញ្ចឹមចិត្ត​ដណ្ដើមយក​ខ្សែក្រវាត់​មួយទៀត​ពី​កម្មវិធី​ប្រកួត​គុន​ចម្រុះ បន្ថែម​លើ​ខ្សែក្រវាត់ ONE Championship Kickboxing Atomweight World Champion  និង​ONE Championship Muay Thai Atomweight World Champion របស់ខ្លួន​ដែលមាន​ស្រាប់​នាពេល​បច្ចុប្បន្ន​។ កាល​ថ្ងៃទី ៨ វិច្ឆិកា Stamp Fairtex បានឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​កីឡាការិនី​កូនកាត់​វៀតណាម​អាមេរិក Bi Nguyen នៅក្នុង​កម្មវិធី ONE: MASTERS OF FATE នា​សង្វៀន Mall Of Asia Arena នៅ​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​។


 
​ការ​អន្ទះសា​ចង់បាន​ខ្សែក្រវាត់​ក្នុង​កម្មវិធី​ប្រកួត​គុន​ចម្រុះ​បន្ទាប់ពី Stamp Fairtex ឈ្នះ Bi Nguyen ឈ្នះ និង ការពារ​ខ្សែក្រវាត់ ONE Championship Muay Thai Atomweight World Title បានសម្រេច​ទល់​កីឡាការិនី​ជើង​ខ្លាំង​អូស្ត្រាលី Alma Juniku កាល​ខែ មិថុនា ឆ្នាំ ២០១៩ កន្លងទៅ​។ កីឡាការិនី​វ័យ ២០ ឆ្នាំ​បាន​គ្រង​ខ្សែក្រវាត់  Kickboxing Atomweight World Champion ក្រោយ​ឈ្នះ​កីឡាការិនី​ឆាយ​នី​ស​តា​យ​ប៉ិ Kai Ting Chuang កាល​ឆ្នាំ ២០១៨ និង គ្រង​ខ្សែក្រវាត់ ONE Atomweight Muay Thai World Title ពេល​ឈ្នះ​កីឡាការិនី​អាមេរិក Janet Todd កាល​ខែកុម្ភៈ ឆ្នាំ ២០១៩​។ 


 
Stamp Fairtex បាន​គូសបញ្ជាក់ថា​៖«​គោលដៅ​របស់ខ្ញុំ គឺ ឈ្នះ​ខ្សែក្រវាត់ ONE Women’s Atomweight World Title ក្នុង​ការប្រកួត​ក្បាច់គុន​ចម្រុះ​»​។ កីឡាការិនី​មកពី Pattaya បាន​ប្រើ​ក្បាច់គុន​មួយ​ថៃ និង Kickboxing បាន​យ៉ាង​ល្អ មុន​ចូលប្រឡូក​ចូលក្នុង​ពិភព​គុន​ចម្រុះ និង ឈ្នះ Bi Nguyen កាល​ថ្ងៃទី ៨ វិច្ឆិកា​។ 
 
​កីឡា​កា​រិ​និ​ដដែល​រៀបរាប់ថា ៖«​ខ្ញុំ​មិនបាន​ប្រកួត​មួយ​ថៃ​ជាង​មួយឆ្នាំ​មកហើយ ប៉ុន្តែ​មិនជា​បញ្ហា​នោះឡើយ​។ ខ្ញុំ​មាន​អារម្មណ៍ ខ្ញុំ​អាច​ផ្លាស់ប្ដូរ​បាន​ងាយស្រួល​ចំពោះ​ក្បាច់គុន​ទាំងនេះ​»​។ កូនសិស្ស​មកពី​ក្លិប​ប្រដាល់ Fairtex Training Center អាច​សម្រប​ខ្លួន​បានល្អ​ទាំង ៣ ក្បាច់គុន​ជាពិសេស​ជ័យជម្នះ​ថ្មីៗ​នេះ​ក្នុងការ​ប្ដូរ​មក​ប្រកួត​ក្បាច់គុន​ចម្រុះ​នៅ​សង្វៀន ONE:MASTERS OF FATE​។ 
 
​បែបណា​ក្ដី Stamp បាន​បន្តថា​៖«​ខ្ញុំ​ចង់​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ពី​ក្បាច់គុន​ចម្រុះ​។ ខ្ញុំ​ស្រលាញ់​គុន​ចម្រុះ​នាពេលនេះ​។ ខ្ញុំ​ហ្វឹកហាត់​ឲ្យ​ល្អ​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក និង ឈាន​រក​កម្រិត​ខ្ពស់​ថែមទៀត​។ ខ្ញុំ​គ្រាន់តែ​ប្ដូរ​តិចតួច​ព្រោះ​ខ្ញុំ​មាន​កណ្ដាប់ដៃ និង ទាត់​ជើងល្អ​ស្រេច​ទៅហើយ​»​។​
 
Stamp កំពុង​ស្ថិតនៅ​ជា​កីឡាការិនី​កំពូល​ម្នាក់​សម្រាប់​សង្វៀន​លំដាប់​ពិភពលោក ONE Championship ហើយ​ប្រកួត​ម្ដងៗ​តែងតែ​គាបសង្កត់​លើ​គូប្រកួត​និង​ល្អមើល​សម្រាប់​អ្នកគាំទ្រ​។ Stamp ទើបតែ​មានកំណត់​ត្រា​ប្រកួត​អាជីព​គុន​ចម្រុះ​ចម្រុះ​ចំនួន ២ លើក​រហូតដល់​ពេលនេះ​ប៉ុន្តែ​អាច​ឈ្នះ​ទាំង​ពីរលើក​។ វា​ពិតជា​មិនមាន​មន្ទិលសង្ស័យ​ឡើយ ព្រោះ Stamp មាន​ជំនាញ​ធ្វើ​ឲ្យ​ដៃគូ​លំបាក​ទប់ទល់​គ្រប់ពេល​។ 
 
​ជើងឯក​ពិភពលោក​ពីរ​ស្ថាប័ន​ថ្លែង​ទៀតថា​៖«​ខ្ញុំ​តែងតែមាន​ភាពសប្បាយ​រីករាយ​ពេល​ខ្ញុំ​ឡើង​ប្រកួត​។ នេះ​ជា​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​។ ខ្ញុំ​អាច​ប្រកួត​ក្នុង​ក្បាច់គុន​ផ្សេងៗ​។ ខ្ញុំ​ត្រៀម​រួចរាល់​សម្រាប់​ការប្រកួត​គុន​ចម្រុះ​ជា​បន្តបន្ទាប់​ទៀត​។ នៅពេល ONE ផ្ដល់ឱកាស​ឲ្យ​ខ្ញុំ មិន​ថា kickboxing ឬ មួយ​ថៃ​ទេ​។ ខ្ញុំ​រៀបចំខ្លួន​រួចរាល់​ជានិច្ច​»​។ 
 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: AGE OF DRAGONS​នៅ ថ្ងៃ ទី ១៦ វិច្ឆិកា ខាងមុខ ពី​ប៉េកាំង ចាប់ពី​ម៉ោង ៦ ល្ងាច តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕ 



© រក្សាសិទ្ធិដោយ thmeythmey.com